ឌីជេ អាលីយ៉ា៖ ការបញ្ចេញភាពស៊ិចស៊ី មិនមែនជារឿងក្បត់ប្រពៃណីនោះទេ
ភ្នំពេញ: ថ្មីៗនេះឌីជេសំបុរស្រអែម នាង អាលីយ៉ា បានបន្តបង្ហោះរូបថតបែបស៊ិចស៊ីមួយសន្លឹកទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមFacebook។ ម្តងនេះ កាន់តែបញ្ចេញភាពស្រើបស្រាលជាងមុន ដោយនាងបានអក្រាតកាយមួយល្វែងលើស្លៀកតែខោខូវប៊យខ្លីប៉ុណ្ណោះ សម្រាប់បិទបាំងរូបរាងកាយ ដោយមិនខ្វល់ពីការរិះគន់របស់មហាជនឡើយ។
មិនតែប៉ុណ្ណោះ នាងថែមទាំងបានចាត់ទុក ការបញ្ចេញភាពស៊ិចស៊ី មិនថា ពេលនេះ ឬកន្លងមក មិនមែនជារឿងមួយអាក្រក់ហួសហេតុ រហូតធ្វើអោយខូចខាតនូវប្រពៃណីវប្បធម៌ខ្មែរនោះទេ តែនេះជាការបង្ហាញអោយឃើញពីការវិវឌ្ឍថ្មីទៅរកភាពទាន់សម័យនៃសង្គមខ្មែរបច្ចុប្បន្ន ដែលកំពុងបោះជំហានទៅមុខឥតឈប់ឈរ។
ឌីជេស៊ិចស៊ីចាស់វស្សានាង អាលីយ៉ា បានលើកឡើងថា ការបង្ហាញភាពស៊ិចស៊ីរបស់នាង មិនមែនក្នុងបំណងទាញការចាប់អារម្មណ៍ ឬចង់ល្បីពីទស្សនិកជននោះទេ គឺគ្រាន់តែជាការចង់បង្ហាញអោយឃើញនូវអ្វីដែលប្លែក និងមិនធ្លាប់មានពីមុនមក។
នាងចង់បញ្ជាក់ថា អ្វីដែលបរទេសគេធ្វើបានគឺស្ត្រីខ្មែរ អាចធ្វើបានដូចគ្នា មានន័យថា ស្រី្តខ្មែរបច្ចុប្បន្ន មិនមែនគ្មានការអភិវឌ្ឍន៍ដូចមុនឡើយ។
នាងបានអះអាងថា កន្លងមក ស្ត្រីខ្មែរនៅមានការខ្មាសអៀនច្រើន តែពេលនេះខុសគ្នា។ សង្គមមួយ មានការអភិវឌ្ឍន៍ អ្វីៗត្រូវតែផ្លាស់ប្តូរ ដូច្នេះស្ត្រីខ្មែរត្រូវដើរអោយទាន់សម័យទំនើប មិនត្រូវនៅទ្រឹងមួយកន្លែងនោះទេ។
ឌីជេ និយមស្ទាយបែបអឺរ៉ុបរូបនេះ បានចាត់ទុកសកម្មភាពស៊ិចស៊ីបែបស្រើបស្រាលកន្លងមក ដែលនាងបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មិនមែនជារឿងក្បត់នឹងប្រពៃណីនោះទេ តែជាការបង្ហាញអោយឃើញនូវភាពរីកចំរើនមួយថ្មីរបស់ស្ត្រីខ្មែរ ដែលបរទេសមិនធ្លាប់ឃើញ ដូច្នេះនាងមិនខ្វល់នឹងចាប់អារម្មណ៍នូវមតិរិះគន់ គ្មានការអភិវឌ្ឍន៍ឡើយ។
អាលីយ៉ា គឺជាតារាចាស់វស្សា ដែលនិយមបញ្ចេញភាពស៊ិចស៊ីឥតឈប់ឈរ។ ជាការកត់សម្គាល់រូបថតបែបស្រើបស្រាលជាច្រើនសន្លឹក ដែលនាងបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook តែងតែទទួលបានការកោតសរសើរច្រើនជាងការរិះគន់។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងនាមជាស្ត្រីខ្មែរ ដែលគោរពនូវប្រពៃណីមិនត្រូវបញ្ចេញនូវសកម្មភាពស៊ិចស៊ីបែបស្រើបស្រាល អោយហួសព្រំដែនកំណត់នោះទេ ព្រោះវាធ្វើអោយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សិល្បៈវប្បធម៌ប្រពៃណីខ្មែរ ដែលប្រជាជនចាត់ទុកជាដួងព្រលឹងរបស់ជាតិ៕

Post a Comment