Header Ads

តារា​សម្ដែង​ស្រី​ក្នុង​រឿង "Sex is Zero" នាង Yoo Chae Young ស្លាប់​ក្នុងវ័យ ៤១ ឆ្នាំ

កូរ៉េ៖ កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៤កន្លងទៅ ក្រុមគ្រួសារនាង Yoo Chae Young តារាសម្ដែងដ៏ល្បីរបស់កូរ៉េខាងត្បូង បានរៀបចំពិធីបុណ្យសពជាធម្មតា និងស្ងៀមស្ងាត់ មិនចង់ឲ្យទស្សនិកជន និងមិត្តរួមជីពដឹងឡើយ។ បើយោងតាមប្រភពព័ត៌មាន កម្សាន្តបរទេស ចេញផ្សាយឲ្យបានដឹង។
ពិធីបុណ្យសព តារាសម្ដែងនាង Yoo Chae Young ត្រូវបានប្រារព្ធឡើងជាធម្មតា និងស្ងៀមស្ងាត់ នៅមន្ទីរពេទ្យ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ មិត្តរួមការងាររបស់នាង បានចូលរួមនៅក្នុង ពិធីបុណ្យសពមាន ចំនួនតិចតួចណាស់ ដូចជានាង Kim Hyun Joo, នាង Kim Sook, លោក Kim Jang Hoon និងប្តីរបស់នាង លោក Kim Joo Hwan ។
នាង Yoo Chae Young បានស្លាប់ នៅអាយុ ៤១ ឆ្នាំ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤ ក្នុង មន្ទីរពេទ្យដោយសារជំងឺមហារីកក្រពះ។ កាលពីថ្ងៃទី ២២ ខែកក្កដា សុខភាពនាង Yoo Chae Young មានលក្ខណៈចុះខ្សោយយ៉ាងខ្លាំង ។ តារាសម្ដែងរូបនេះមានជំងឺដ៏អាក្រក់ តាំងខែតុលា ឆ្នាំ ២០១៣ ។
តារាសម្ដែង និងតារាចម្រៀង នាងYoo Chae Young បានទទួលជោគជ័យ ក្នុងវិស័យសិល្បៈ នៅក្នុងប្រទេសកូរ៉េ ជាពិសេសនាង បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងរឿង "Sex is Zero" ៕