Header Ads

ខ្សែការពារ Jan Vertonghen ចុះកុងត្រាថ្មីទទួលបានប្រាក់ខែ ៦០,០០០ ផោនក្នុងមួយសប្តាហ៍ពីក្រុម Tottenham

ឥឡូវ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​ថាខ្សែ​ការពារ​អន្តរជាតិ​បែល​ហ្ស៊ិក ​ Jan Vertonghen ​បានចុះ​ហត្ថលេ​ខាលើ​ កិច្ច​សន្យា​ថ្មី​ទទួល​បាន​ប្រាក់ខែ​ ៦០,០០០​ផោន​ក្នុង​មួយសប្តាហ៍​ស្នាក់នៅ​ទឹកដី​ White Hart Lane ​ជាបន្តទៀត​។ Vertonghen ​ត្រូវបាន​គេកំណត់​ថានឹង​ធ្វើការ​ផ្លាស់ប្តូរ​ទៅកាន់​ក្រុម ​Barcelona ​តែដោយ​សារការ​ពិភាក្សា​ត្រូវបាន​មិន​យល់​ស្របគ្នា ​នោះទើប​កីឡាករ​រូបនេះ​យល់ព្រម​ចុះកិច្ច​ព្រមព្រៀង​ថ្មីជាមួយ​ក្រុម​ Tottenham ​។
Vertonghen 1
ខ្សែ​ការពារ​បែល​ហ្ស៊ិក​រូបនេះ​មានក្តី​រំពឹង​យ៉ាងធំ​គឺចង់​ធ្វើការ​ ផ្លាស់ទី​ទៅកាន់​ក្លឹបធំៗ​ដទៃទៀត​នៅរដូវ​ក្តៅនេះ​ ក្នុងនោះ​រួម​មានទាំង​ក្រុម​បិសាច​ក្រហម​ Manchester United ​ក៏ត្រូវ​បានគេ​រាយការណ៍​ថាមាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ដែរ​ ។ កីឡាករ​វ័យ​ ២៧ឆ្នាំ​រូបនេះ​បាននិយាយ​ថាខ្ញុំមិ​ន​មែនចង់​ស្នាក់ នៅ​ក្រុម​ Tottenham ​នោះទេ​ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ទទួល​បានប្រាក់​ខែ​ ៦០,០០០​ផោនក្នុង​មួយ​សប្តាហ៍​ និងមាន​កិច្ចសន្យា​រយៈពេល​បួនឆ្នាំ​ ខ្ញុំមើល​ឃើញថា​ពួកគេ​អាច​ផ្តល់​កិច្ចសន្យា​ដល់ខ្ញុំ​រហូតដល់​ប្រាំឆ្នាំ​ នេះជា​សញ្ញាដ៏​អស្ចារ្យ​របស់ពួក​គេដែល​មានទំនុក​ចិត្តមក​លើខ្ញុំ​។
Vertonghen 2
ចាប់តាំង​ពីការ​ចូលរួម​ក្រុមមាន់​ខ្នាយមាស​នៅក្នុង​ឆ្នាំ​ ២០១២ ​ពី Ajax ​ប្រព័ន្ធការ​ពារភាគ​ច្រើន​បំផុត​របស់​ក្លឹប ​សមត្ថភាពរបស់គាត់​គឺគ្រប​ដណ្តប់​នៅខាង​ឆ្វេង​ ហើយក្នុង​មជ្ឈមណ្ឌល​នេះគាត់​ជាទ្រព្យ​ដ៏សំខាន់​ ។ គ្រូប​ង្វឹក​ Pochettino ​បានមើល​ឃើញថាគាត់​ជាផ្នែកមួយ​ដ៏សំខាន់​នៃផែនការ​របស់ក្លឹប​នៅរដូវកាល​ក្រោយ បូក​រួមជាមួយ​នឹងកិច្ចសន្យាថ្មី​ដែល​ទើប​​នឹង​បញ្ចប់នា​ពេលថ្មី​ៗនេះ​។