Ross Barkley ចុះកុងត្រាថ្មីបួនឆ្នាំជាមួយក្លឹប Everton
ខ្សែបម្រើអន្តរជាតិអង់គ្លេស Ross Barkley បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេលបួនឆ្នាំជាមួយនឹងក្រុម Everton ។ ខ្សែបម្រើដ៏ឆ្នើមវ័យ ២០ឆ្នាំរូបនេះបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Manchester United បន្ទាប់ពីបានចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំលើកដំបូងរបស់ខ្លួនក្នុងអំឡុងពេលការប្រកួត World Cup ទទួលរងការបរាជ័យ ២ទល់១ ជាមួយប្រទេសអ៊ីតាលីនៅក្នុងប្រទេសប្រេស៊ីល ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអះអាងថាខ្សែបម្រើរូបនេះទទួលបានតម្លៃនឿយហត់ ៦៥០០០ ផោនក្នុងមួយសប្តាហ៍ និងមានកិច្ចសន្យាថ្មីរយៈពេលបួនឆ្នាំនៅទឹកដី Goodison Park រហូតដល់ឆ្នាំ ២០១៨ ។ លោក Roberto Martinez អ្នកចាត់ការទូទៅក្រុម Everton បាននិយាយថានេះជាដំណឹងល្អដែលលោក Ross Barkley បានចុះហត្ថលេខាលើកិច្ច សន្យាថ្មីជាមួយក្លឹបរបស់យើងដើម្បីឆ្លុះបញ្ចាំងពីតួនាទីថ្មីរបស់គាត់នៅក្នុងក្រុមយើងកំពុងសម្លឹងឆ្ពោះទៅមុខយ៉ាងខ្លាំងក្នុងរដូវកាលថ្មីនេះនិងលោក Ross ក៏ក្លាយជាផ្នែកមួយដ៏ធំនៃផែនការរបស់យើង។

Barkley បាននិយាយថាវាជាក្តីសុបិន្តមួយដែលចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្រុម Everton ខ្ញុំមើលឃើញ ថាទូកក្តោង Everton ជាផ្ទះរបស់ខ្ញុំ ។ ខ្ញុំមិនគិតអំពីកន្លែងណាផ្សេងទៀតជាងនៅទីនេះឡើយ ខ្ញុំកំពុងតែសម្លឹង ឆ្ពោះទៅមុខនៅក្នុងរដូវកាលថ្មី ។ នេះគឺជាក្លឹបដែលខ្ញុំស្រឡាញ់ហើយត្រូវតែជួយឲ្យក្លឹបមួយនេះឈានឆ្ពោះទៅរក ក្របខ័ណ្ឌ Champions League វាជាមហិច្ឆតានិងគោលដៅរបស់ខ្ញុំ។

Post a Comment