Header Ads

Diego Costa ស៊ុតគ្រាប់ទី១ ក្នុងក្លឹបថ្មី Chelsea យ៉ាងសាហាវ (Video Inside)

ស្លូវីនី៖ កីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Diego Costa បានស៊ុតគ្រាប់ទី១ របស់ខ្លួននៅក្នុង ក្លឹបថ្មីតោខៀវ Chelsea យ៉ាង អស្ចារ្យនៅលើទឹកដី ប្រទេសស្លូវីនី ទល់នឹងក្រុមម្ចាស់ផ្ទះ NK Olimpija ២-១ កាលពីរាត្រី ម្សិលមិញនេះ ក្នុងជំនួបមិត្តភាព អន្តរជាតិមុនរដូវកាលថ្មី ឆ្នាំ២០១៤-២០១៥ចាប់ផ្តើម ។
ការចាប់ផ្តើមអាជីពថ្មី នៅក្នុងក្លឹបតោខៀវ របស់អង់គ្លេស តារាជើងខ្លាំងជនជាតិប្រេស៊ីល សញ្ជាតិអេស្ប៉ាញ ដែលបានចាក ចេញពីក្លឹប Atletico Madrid នារដូវកាលនេះ បានរកបានគ្រាប់ទី១ ឲ្យលោក Jose Mourinho គួរឲ្យកត់សម្គាល់ពីការ ញាក់ដាច់ខ្សែការពារ២រូបផងដែរ ជាមួយនឹងស្លាក លេខអាវ១៩ ។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Costa បានលេងឡើងជើងជាខ្លាំង នៅក្នុងរយៈពេល ២រដូវកាលចុងក្រោយនេះ នៅអេស្ប៉ាញ តាមរយៈជួយឲ្យ At.Madrid ឈ្នះពានជើងឯក La Liga BBVA នារដូវកាលមុន ថែមទាំង បានជួយឲ្យក្លឹបនេះ រងជើងឯក ពាន  UEFA Champions League ផងដែរក្រោយពីចាញ់ Real Madrid ៣-១ ក្នុងនាទីបន្ថែម ៕