Header Ads

Real Madrid នាំយកកីឡាករ ដែលមិនសូវ លេចធ្លោរ២០រូប ទៅលេងនៅ អាម៉េរិក

ក្រុងម៉ាឌ្រីដ៖ ក្រុមម្ចាស់ជើងឯកពាន UEFA Champions League ស្តេចស Real Madrid បាននាំយក កីឡាករវ័យក្មេង និងមិនសូវជាលេចធ្លោរ ចំនួន២០នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ ពានរង្វាន់ជើងឯក អន្តរជាតិ (International Champions Cup) ឆ្នាំ២០១៤ តាមការរៀបចំ និងអញ្ជើញរបស់អាម៉េរិក ក្រោមការឧបត្ថម្ភធំស្រាបៀរ Guinness ។
ការចេញដំណើរឆ្ពោះទៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិកយប់មិញនេះ គ្រូបង្វឹកជនជាតិអ៊ីតាលី លោក Carlo Ancelotti បានកោះហៅតែ កីឡាករតែ២០នាក់ប៉ុណ្ណោះ សម្រាប់យុទ្ធនាការ នៅទឹកដីអាម៉េរិក លើកទី៦របស់ Real ក្នុង ជំនួបមិត្តភាពអន្តរជាតិ ប្រកួតចាប់ពីយប់ថ្ងៃស្អែក តទៅពីក្នុងពូល A ។
ក្នុងដំណើរប្រកួតជាលក្ខណៈ ទេសចរណ៍មុនរដូវកាលថ្មី ចាប់ផ្តើមនាខែក្រោយនេះ គេឃើញមាន កីឡាករសំខាន់២តែ រូបប៉ុណ្ណោះដែលទើបតែបញ្ចប់ ពីយុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល មានខ្សែការពារ Pepe របស់ព័រទុយហ្គាល់ និងខ្សែបម្រើ Xabi Alonso របស់អេស្ប៉ាញ ក្នុងចំណោម កីឡាករសំខាន់៣រូបទៀត មានអ្នកចាំទី Diego Lopez, ខ្សែបម្រើប្រយុទ្ធជនជាតិវ៉េល Gareth Bale និងខ្សែប្រយុទ្ធវ័យក្មេង របស់អេស្ប៉ាញ Isco ។
Real Madrid ត្រូវលេងប្រកួតជម្រុះនៅក្នុងពូល A តតាំងជាមួយនឹងក្រុម Inter Milan នាថ្ងៃទី២៦ កក្កដា មុនជួបក្រុម AS Roma នាថ្ងៃទី២៩ កក្កដា និងមុនទៅជួប Man Utd របស់អង់គ្លេសនាថ្ងៃទី០២ សីហា ឆ្នាំ២០១៤ ដើម្បីស្វែងរក ២ក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាម៉េរិករៀបចំពាន ICC នេះឡើង ហើយការអញ្ចើញក្រុមខ្លាំង មកពីប្រទេស នៅតំបន់អឺរ៉ុបនោះ មិនកំណត់នោះទេ ខណៈដែល Real Madrid ជា ក្រុមការពារតំណែង ជើងឯក ឆ្នាំ២០១៣ ក្រោយពីបានយកឈ្នះ Chelsea ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ។
ខាងក្រោមនេះជាសមាសភាព ទាំង២០នាក់របស់ Real Madrid ត្រៀមប្រយុទ្ធនៅលើវាលស្មៅ សហរដ្ឋអាម៉េរិក៖
1. អ្នកចាំទីៈ Diego Lopez, Jesus និង Pacheco ។
2. ខ្សែការពារៈ Pepe, Carvajal, Coentrao, Arbeloa, Nacho, D. Liornte និង Derik ។
3. ខ្សែបម្រើៈ Bale, Xabi Alonso, Isco, Illarra, M. Liorente, Medran Lucas និង Mascarell ។
4. ខ្សែប្រយុទ្ធៈ Sobrino និង De Tomas ៕