Header Ads

Man Utd ផ្តល់តម្លៃខ្លួន Juan Cuadrado ២៧,៧លានផោន តើ Fiorentina លក់ឬមិនលក់

បើ​យោង​​តាម​​​របាយ​​ការណ៍​ក្នុង​​ប្រទេស​​អេស្ប៉ាញ​​បានបង្ហាញ​​ថាក្រុម​ Man Utd ​បានធ្វើការ​ផ្តល់ជូន​តម្លៃខ្លួន​ខ្សែបម្រើ​ ស្លាប​ Juan Cuadrado ​របស់ក្លឹប​ Fiorentina ​ក្នុងតម្លៃ​ ២៧,៧​លានផោន​សម្រាប់​សេវាផ្ទេរ​ចេញ​ពីក្លឹប​អ៊ីតាលី​មួយនេះ​​ ។ ក្រុម​ Man Utd ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្លាស់​ប្តូរតារា​ប្រទេស​ កូឡុំប៊ី​រូបនេះ​​មុនពេល​ការប្រកួត​ World Cup ​ប៉ុន្តែវា​ត្រូវ​បានគេ​គិតថា​ក្លឹបឥឡូវ​នេះអាច​ផ្លាស់ប្តូរ​ទៅរក​គោលដៅ​ ផ្សេងទៀត​។
Cuadrado 1
ទោះជា​យ៉ាងណា​កាសែត​ Catalan Sport ​និយាយ​ថាក្រុម​ Man Utd ​បានធ្វើ​ការផ្តល់​តម្លៃខ្លួន​ Cuadrado ​ជាផ្លូវ​ការក្នុង​ តម្លៃ​ ២៧,៧លាន​ផោន​សម្រាប់​សេវាផ្ទេរ​គាត់ហើយ​ឥឡូវនេះ​កំពុងរង់​ចាំចម្លើយ​ពីក្លឹប ​ Fiorentina ​ថាតើ​លក់ឬ​មិនលក់​ ។​ ក្រុម​ Barcelona ​ក៏មាន​ការចាប់​អារម្មណ៍លើ​កីឡាករវ័យ​ ២៧ឆ្នាំរូប​នេះដែរ​តែត្រូវ​បានគេ​រំពឹងថា​ការដេញ​ថ្លៃនឹង​អាច​ ធ្វើឡើង​នៅថ្ងៃ​ខាងមុខ​។
Cuadrado 2
ការចាប់​អារម្មណ៍​របស់ក្រុម​ Man Utd ​លើ​កីឡាករ​ Cuadrado ​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​កិច្ចព្រម​ព្រៀង​ជាមួយ​ កីឡាករ​ Di Maria ​របស់​ក្លឹប​ Real Madrid ​ត្រូវបាន​បរាជ័យ​ ហើយក្លឹប​នៅពេល​នេះទំនង​ជានឹងចុះ​ហត្ថលេខា​យក​ កីឡាករ​រួបនេះ​ជំនួសវិញ​។