ណែនាំឱ្យស្គាល់អ្នកចាំទីថ្លៃបំផុតនៅ La Liga ដែល Atletico ទិញមកជំនួស Courtois
ដើម្បីជំនួស Thibaut Courtois
ដែលត្រលប់ទៅ Chelsea វិញ ក្រុមការពារតំណែងជើងឯក La Liga,
Atletico Madrid បានទិញអ្នកចាំទីជម្រើសជាតិស្លូវើនៀវ័យ២១ឆ្នាំ
Jan Oblak ពីក្រុម Benfica ក្នុងតម្លៃ១៦លានអឺរ៉ូ ធ្វើឱ្យ Oblak
ក្លាយជាអ្នកចាំទីថ្លៃជាងគេបំផុតមិនធ្លាប់មានក្នុង
ប្រវត្តិសាស្ត្រលីកកំពូលអេស្ប៉ាញនិងថ្លៃជាងគេបំផុតលំដាប់ទី៨
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ទាំងមូល។
ដោយ
ហេតុទម្រង់លេងរបស់អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Courtois
ឈានឡើងដល់កម្រិតមួយដែល Chelsea ត្រូវយកទៅវិញក្រោយឱ្យ Atletico
ខ្ចីអស់៣រដូវកាល ក្រុម Atletico
មិនបង្អង់ពេលវេលាឡើយក្នុងការរកអ្នកមកជំនួស Courtois។
ជាក់ស្ដែងនៅថ្ងៃអង្គារម្សិលមិញ ក្រុមជើងឯករង UEFA Champions League
រដូវកាល២០១៣-១៤ ធ្វើពិធីបង្ហាញមុខកីឡាករ Oblak នៅកីឡដ្ឋាន Vicente
Calderon បន្ទាប់ពីចុះកិច្ចសន្យាជាមួយគ្នារយៈពេល៦ឆ្នាំ។

ផ្ទេរមក Atletico ក្នុងតម្លៃខ្លួនយ៉ាងខ្ពស់បែបនេះមែន ប៉ុន្តែ
Oblak មិនសូវមានគេស្គាល់ច្រើនឡើយ
ដ្បិតអ្នកចាំទីវ័យក្មេងម្នាក់នេះទើបតែមានឱកាសបង្ហាញមុខក្នុង
ជម្រើស១១នាក់ដំបូងរបស់ក្រុម Benfica
នៅពាក់កណ្ដាលរដូវកាលមុនប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការ Jorge
Jesus បាត់បង់ជំនឿចិត្តលើអ្នកចាំទីវ័យចាស់ Artur Moraes
ដែលបង្កកំហុសញឹកញាប់។
Oblak
ផ្លាស់ពីក្រុម Olimpija មកចូលរួម Benfica
តាំងពីខែមិថុនាឆ្នាំ២០១០ ប៉ុន្តែក្រោយពេលចុះកិច្ចសន្យារួច
Benfica
ប្រគល់អ្នកចាំទីវ័យក្មេងរូបនេះឱ្យក្លិបរួមលីកខ្ចីជើងជា
បន្តបន្ទាប់ គឺឱ្យក្លិប S.C. Beira-Mar និង S.C. Olhanense
ខ្ចីក្នុងរដូវកាល២០១០-១១ តែមិនដែលបានលេងទេ
និយាយឱ្យចំគឺអង្គុយកៅអីបម្រុងរហូត។ ចូលមកដល់រដូវកាល២០១១-១២ ទើប
Oblak មានឱកាសចូលលេង នៅពេលក្រុម U.D. Leiria ខ្ចីជើង
ហើយនៅរដូវកាល២០១២-១៣ ក្រុម Rio Ave ខ្ចីជើងបន្ត
បន្ទាប់ពីក្រុម U.D. Leiria ត្រូវបានកាត់ចេញពីលីកកំពូល។
ពេល
ត្រលប់ទៅ Benfica វិញ Oblak នៅតែជាកីឡាករបម្រុងរបស់ក្លិបដដែល
រហូតមកដល់ពាក់កណ្ដាលរដូវកាល២០១៣-១៤ទើបមានឱកាសបង្ហាញសមត្ថភាព
ក្នុងជម្រើស១១នាក់របស់ Benfica ដោយសារអ្នកចាំទីដៃទី១ Artur Moraes
បង្កើតកំហុសច្រើនដង។
អ្នកចាំទីកម្ពស់១,៨៦ម៉ែត្ររូបនេះក៏ផ្ដើមទទួលការសរសើរពីគ្រូ
បង្វឹកតាមរយៈការរក្សាសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតចូលជាច្រើន
ប្រកួត
ក្នុងនោះការប្រកួតដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺជ័យជម្នះ២-០
លើ FC Porto
និងការស្មើ០-០ក្នុងជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA
Europa League នៅទឹកដីក្រុម Juventus។ នៅដំណាច់រដូវកាល២០១៣-១៤
Oblak ត្រូវបានជ្រើសរើសជា Best Goalkeeper of the Year
ប្រចាំលីកកំពូលព័រទុយហ្គាល់
ដោយរបូតគ្រាប់បាល់តែ៣គ្រាប់ប៉ុណ្ណោះក្នុងការចាំទី១៣ប្រកួត។

រីឯ
នៅក្រុមជម្រើសជាតិវិញ អ្នកចាំទីដែលជួយឱ្យ Benfica
ឈ្នះពាន៣ក្នុងរដូវកាល២០១៣-១៤
ត្រូវគ្រូបង្វឹកឈុតធំស្លូវើនៀកោះហៅឱ្យចូលលេងលើកដំបូងនៅថ្ងៃ
ទី១១កញ្ញាឆ្នាំ២០១២ពេលប្រកួតជម្រុះ World Cup 2014
ដែលម្ចាស់ផ្ទះន័រវែសឈ្នះ២-១។ តែមកទល់ពេលនេះ Oblak
ទើបតែបានចូលលេងក្នុងជម្រើស១១នាក់ដំបូងរបស់ស្លូវើនៀបាន៣
ប្រកួតប៉ុណ្ណោះ៕
Post a Comment