ពានរង្វាន់ International Champions Cup ចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះហើយ
ពានរង្វាន់ 2014 International Champions Cup ដែលមានក្លិបធំៗរបស់អឺរ៉ុបចំនួន៨ចូលរួមប្រកួតប្រជែងនៅសហរដ្ឋអាមេរិកនិងកាណាដា នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រទី២៥ខែកក្កដានេះ ហើយទូរទស្សន៍ MyTV នឹងផ្សាយបន្តផ្ទាល់គ្រប់ការប្រកួត។
ក្រុមទាំង៨ដែលត្រូវប្រកួតប្រជែងយកពានជាលក្ខណៈមិត្តភាពអន្តរជាតិនេះរួមមាន Liverpool, Manchester United, Manchester City របស់អង់គ្លេស AC Milan, Inter Milan, AS Roma របស់អ៊ីតាលី Olympiacos របស់ក្រិក និងម្ចាស់ជើងឯកចាស់ Real Madrid។ រូបមន្តនៃការប្រកួតគឺក្រុមទាំង៨នេះត្រូវបានបែកចែកជាពីរពូល ហើយក្រុមលេខ១នៃពូលទាំងពីរជាអ្នកមានសិទ្ធិឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
ពូល A

ពូល B

ម៉ោងប្រកួតក្នុងរូបភាពនេះគឺ AM ទាំងអស់ មានន័យថាការប្រកួតខ្លះលេងពេលព្រឹក ប្រកួតខ្លះទៀបភ្លឺ នៅកម្ពុជា

Post a Comment