Header Ads

Di Maria, Khedira និង Torres កំពុងតែត្រូវបានក្លឹបដាក់លក់

ក្រុងម៉ាឌ្រីដ៖ ក្រោយការមកដល់ពីសំណាក់កីឡាករ Toni Kroos និង James Rodriguez បានធ្វើឲ្យកៅអីរបស់ខ្សែ បម្រើ Angel di Maria និង Sami Khedira នៅក្នុងក្លឹបស្តេចស Real Madrid រង្គោះរង្គើជាខ្លាំង និងត្រូវបានក្លឹប អេស្ប៉ាញមួយនេះ ត្រៀមលក់ចេញផងដែរ នៅមុនរដូវកាលថ្មី ចាប់ផ្តើមនាពេល ដ៏ខ្លីខាងមុខ ។
ការដាក់លក់ដោយប្រញាប់ និងបន្ទាន់បែបនេះគឺមានន័យថា តារាឆ្នើមវ័យក្មេងទាំងពីរមាន Toni Kroos និង James អាចនឹងជំនួសកន្លែង ខ្សែបម្រើរៀមច្បង ជនជាតិអាហ្សង់ទីន Di Maria បានហើយ ខណៈដែលមាន ការចាប់អារម្មណ៍ ពីធំ២នៅតំបន់អឺរ៉ុបដូចគ្នា PSG របស់បារាំង និង Man Utd របស់អង់គ្លេស បើទោះបីជា Real មិនទាន់កំណត់តម្លៃ ខ្លួនក៏ដោយ ។
ទាំង Di Marid និង Khedira មិនទាន់លេងធ្លាក់ជើង នៅឡើយទេ គឺបានជួយឲ្យក្រុមស្តេចស Real Madrid ឈ្នះពាន ដល់ទៅ២កាលពីរដូវកាល មុនមានពាន Copa del Rey និងពានធំ UEFA Champions League ថែមទាំងបានជួយ ក្រុមជម្រើស ជាតិអាហ្សង់ទីនឡើង មកដល់វគ្គផ្តាច់ព្រ័ត្រ ផងដែរនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ខណៈដែលខ្សែ បម្រើ Sami Khedira បានជួយឲ្យអាល្លឺម៉ង់ឈ្នះពាន World Cup លើក២០ឆ្នាំ២០១៤នេះ ក្រោយពី យកឈ្នះអាហ្សង់ ទីន ១-០ ក្នុងនាទីបន្ថែម ។
ទាក់ទងនឹងបញ្ហានេះដែរគេហទំព័រកីឡា Goal បានដកស្រង់របាយការណ៍ ចេញពីក្លឹប Real Madrid ឲ្យដឹងថា “ក្រុម មន្រ្តីបច្ចេកទេស បានសំលឹង ឃើញ ល្បឿននៃការលេង របស់តារាវ័យក្មេង Toni Kroos និង James ច្រើនជាងរៀម ច្បង Maria និង Khedira មុនការឈានទៅការពារពាន Champions League និង Copa del Rey នារដូវកាលដ៏តាន ខាងមុខនេះ” ។
ដូចគ្នានោះដែរ ខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Fernando Torres ដែលបំពេញតួនាទី មិនបានល្អសោះ ក្នុងរដូវកាលមុន ឆ្នាំ២០១៣-២០១៤ កន្លងទៅនេះ កំពុងតែប្រឈមនឹងការ ចាកចេញពីក្លឹបសំណព្វ តោខៀវ Chelsea របស់គេហើយ អាចនឹង វិលទៅរកក្លឹបចាស់ Atletico Madrid ក្នុងតម្លៃខ្លួន ៣៤លានដុល្លារអាម៉េរិក ខណៈដែលគ្រូបង្វឹកលោក Jose Mourinho កំពុងតែទំនាក់ទំនង ជាមួយនឹង Didier Drogba ពីក្លឹប Galatasaray របស់តួគីដើម្បីជំនួសកន្លែងរបស់ Torres វិញ ៕