Header Ads

Andy Carroll ត្រូវអវត្តមាន រយៈពេល៤ខែ ដោយសាររបួស កជើងធ្ងន់ធ្ងរ

ក្រុងឡុងដ៍៖ ខ្សែប្រយុទ្ធជនជាតិអង់គ្លេស Andy Carroll របស់ក្លឹប West Ham United នឹងត្រូវឈរ នៅក្រៅទីលាន រយៈពេល៤ខែ ចាប់ពីពេលនេះតទៅ ដោយសារមានរបួស កជើងខាងឆ្វេងធ្ងន់ធ្ងរ នាពេលអំឡុងហ្វឹកហាត់ដើម្បីត្រៀមប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ កាលពីម្សិលមិញនេះ ។
នេះជាការរងរបួសធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាល យូរបំផុតលើកទី១ សម្រាប់តារាឆ្នើមវ័យ២៥ឆ្នាំ Carroll ដោយត្រូវ អវត្តមានពី Premier League ជិត២០ប្រកួតឯណោះ ខណៈដែលកាលពីរដូវកាល ឆ្នាំ២០១៣-២០១៤ Carroll បាន អវត្តមានពី Premier League ចំនួន១៥ប្រកួត មកហើយដែរ ដោយសារ មានរបួសកែងជើង ហើយក៏បាន ធ្វើឲ្យរូបគេខក ខាន World Cup ឆ្នាំ២០១៤នៅប្រទេស ប្រេស៊ីល ដែលទើបបញ្ចប់ នាពេលថ្មីៗនេះដែរ ។
អតីតខ្សែប្រយុទ្ធរបស់ Liverpool រូបនេះនឹងត្រូវបញ្ជូន ទៅធ្វើការវ៉ះកាត់ នៅសហរដ្ឋអាម៉េរិក នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ ដោយត្រូវអវត្តមាន រាល់ការប្រកួតជាលក្ខណៈ ទេសចរណ៍ ទាំងអស់របស់ក្រុម West Ham នាមុនរដូវកាលថ្មី ចាប់ផ្តើមនាថ្ងៃទី១៦ ខែសីហាខាងមុខនេះ ។ ដូចគ្នានោះដែរ ខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Alvaro Negredo របស់ក្រុមមេឃខៀវ Manchester City ក៏ត្រូវអវត្តមាន រយៈពេល៣ខែផងដែរ ដោយសាររបួសបាក់ឆ្អឹង ប្រអប់ជើងស្ដាំ នាពេលអំឡុង ប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុម Hearts ដោយបានឈ្នះ ក្នុងលទ្ធផល បច្ចេកទេស ២-១ ។
ដើមឡើយ Andy Carroll ត្រូវបានក្លឹបលេងក្នុង Premier League របស់អង់គ្លេស West Ham ខ្ចីជើង រយៈពេលមួយ រដូវកាលពេញ តែក្រោយមកក៏ត្រូវបាន ក្លឹបហង្សក្រហម Liverpool លក់ឲ្យដាច់តែម្តង ក្នុងតម្លៃខ្លួន ២៦លានដុល្លារអាម៉េរិក ៕
ខ្សែប្រយុទ្ធ Andy Carroll
ខ្សែប្រយុទ្ធ Alvaro Negredo