Header Ads

Alvaro Morata ​រង​របួស​ជង្គង់​ពេល​ចូល​ហ្វឹកហាត់​ថ្ងៃ​ទី​១​នៅ Juventus

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ ​ Alvaro Morata ​ដែល​​ទើប​ផ្លាស់​ពី​ Real Madrid ​មក​ Juventus ​ក្នុង​តម្លៃ​២០​លាន​​អឺរ៉ូ​​(២៧​លាន​ដុល្លារ​អាមេរិក)​កាល​ពី​ថ្ងៃ​អាទិត្យ បាន​រង​របួស​ជង្គង់​អំឡុង​ពេល​ចូល​ហ្វឹកហាត់​ថ្ងៃ​ទី​១​នៅ​ក្លិប​ថ្មី។
ក្រុម ​ Juventus ​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ដែល​បាន​ចុះ​កិច្ចសន្យា​៥​ឆ្នាំ​ ម្សិលម្ង៉ៃ​ ​នឹង​ទទួល​ការ​ស្គែន​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិនិត្យ​មើល​បន្ថែម​ឱ្យ​ ច្បាស់​​ត្រង់​កន្លែង​របួស។


​ ​ម្ចាស់​ជើងឯក​លីក​កំពូល​អ៊ីតាលី​៣០​សម័យ​នឹង​បើក​យុទ្ធនាការ​ប្រកួត​ ទេសចរណ៍​ត្រៀម​បើក​រដូវ​កាល​​នៅ​ឥណ្ឌូណេស៊ី​នា​ថ្ងៃ​ទី​៦​សីហា​ខាង​មុខ​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​ Massimiliano Allegri៕