Ivory Coast Vs. Japan ពិតជាគូដែលពិបាកសម្រេចចិត្តមែន
ការប្រកួតគូទី៨ នៅក្នុងក្របខណ្ឌ FIFA World Cup 2014
រវាងក្រុមមកពីតំបន់អាព្រិច (កូឌីវ័រ)
ជួបជាមួយក្រុមមកពីតំបន់អាស៊ី (ជប៉ុន)
នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីនៃកីឡាដ្ឋាន Arena Pernambuco
នៃទីក្រុង Recife ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ៤៥ ២៨៣
នាក់។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ០៨:០០ ព្រឹក
(ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤នេះ។


Côte d’Ivoire (2-2) Japan
Côte d’Ivoire (0) Japan

វិភាគលើក្រុមទាំងពីរ
- ក្រុមជម្រើសជាតិកូឌីវ័រ ឬ Ivory Coast មិនមែនជាក្រុមធម្មតាឡើង ក្រុមនេះអាចបង្ករព្យុះភ្លៀងបានគ្រប់ពេលដល់ដៃគួប្រកួតរបស់ ខ្លួន ជាមួយនឹងកីឡាករឆ្នើមៗមួយចំនួនដូចជា Yaya Toure, Gervinho និង Didier Drogba ពិតជាកង្វល់ដ៏ធំរបស់ក្រុមសាមុរ៉ៃជប៉ុន ដែលមានខ្សែការពារមិនសូវរឹងមាំ ប៉ុន្ដែជប៉ុនមានអ្នកចាំទីល្អ Kawashima។
- កីឡាករខ្សែបម្រើល្អមួយចំនួនដូចជា Shinji Kagawa, Keisuke Honda និង Hiroshi Kiyotake របស់ជប៉ុនគឺជាក្ដីកង្វល់ដ៏ធំរបស់ក្រុម Ivory Coast សម្រាប់ការប្រកួតលើកនេះ ខណៈដែលខ្សែការពាររបស់ក្រុមមកពីអាព្រិកមួយនេះល្បីថាមិនសូវ រឹងមាំដូចគ្នា។
- ក្រុមទាំងពីរមានយុទ្ធសាស្រ្តប្រយុទ្ធ និងកីឡាករប្រយុទ្ធឆ្នើមៗដូចគ្នា ប៉ុន្ដែមានខ្សែការពារមិនសូវល្អដូចគ្នា ដូចនេះការប្រកួតយប់នេះទំនងជាមានគ្រាប់បាល់ច្រើនគ្រាប់កើត ឡើងក្នុងរយៈពេល ៩០ នាទីនៃការប្រកួត។
- Ivory Coast មិនធ្លាប់ស្គាល់ពាក្យថាបរាជ័យម្ដងណាឡើងសម្រាប់ការប្រកួត ៩ លើកចុងក្រោយក្នុងក្របខណ្ឌ FIFA World Cup
ជម្រើសទាំង ២៣ នាក់របស់ក្រុមទាំងពីរ

ទម្រង់លេងរបស់ក្រុមទាំងពីរ និងជម្រើសទាំង ១១ នាក់សម្រាប់ការប្រកួតនេះ (possible)
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិកូឌីវ័រ៖ ៤-៣-៣
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិជប៉ុន៖ ៤-២-៣-១

ប្រវត្តិជួបគ្នា ៣ លើកចុងក្រោយរវាងក្រុមទាំងពីរ

លទ្ធផលនៃការប្រកួត ៦ លើកចុងក្រោយរបស់ក្រុមទាំងពីរ

ទស្សន៍ទាយលទ្ធផលនៃការប្រកួត
គ្រាប់ត

Post a Comment