Header Ads

តើ​ England អាច​សង​សឹក Italy បាន​ទេ ដើ​ម្បី​ជម្រះ​បញ្ជី​កាល​ពី ២ ឆ្នាំ​មុន?

ការ​ប្រ​កួតគូ​ទី​៧ នៅ​ក្នុង​ក្រប​ខណ្ឌ FIFA W​orld Cup 2014 រវាងក្រុម​មក​ពី​តំ​បន់​អឺរ៉ុប​ដូច​គ្នា​គឺ ​តោកំណាច​អង់​គ្លេស ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​អាសេ​រី​អ៊ី​តា​លី​​  ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​នៃ​កីឡាដ្ឋាន Arena Amazonia នៃ​ទី​ក្រុង Manaus ដែល​អាច​ផ្ទុក​ទស្ស​និក​ជន​បាន​ត្រឹម​តែ​ ៣៩​ ១១៨ នាក់ប៉ុណ្ណោះ។ ការ​ប្រ​កួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​វេ​លា​ម៉ោង ០៥:០០ ទៀប​ភ្លឺ​ (​ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ទី ១៥ ខែ​មិថុ​នា ឆ្នាំ ២០១៤។
England-vs-Italy-2014-World-Cup-Group-D-Match-Wallpaper
វិភាគ​លើ​ក្រុម​ទាំង​ពីរ
  • ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អ៊ី​តា​លី​ ទម្លាក់​ចេញ​ពី​ការ​ប្រ​កួត​វគ្គ​ ១/៤ ផ្ដាច់​ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ Euro 2012 កាល​ពី ២ ឆ្នាំ​មុន ដូច​ច្នេះ​ ពេល​នេះ​ជា​ឱ​កាស​ល្អ​សម្រាប់​អអ់​គ្លេស​សង​សឹក​ក្រុម​អ៊ី​តា​លី​វិញ។
  • ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​បរា​ជ័យ​ឡើយ​ សម្រាប់​ការ​ប្រ​កួត ១០ លើក​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ  FIFA World Cup ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ី​តា​លី​ធ្វើ​បាន​យ៉ាង​ល្អ​ដូច​គ្នា​ ពោល​គឺ ១០ ប្រ​កួត​ចុង​ក្រោយ​របស់​ខ្លួន​​ក្នុង​ក្រប​ខណ្ឌ  FIFA World Cup មិន​ធ្លាប់​បរា​ជ័យ​ដូច​គ្នា
  • ក្រុម​ជម្រើស​ជាតិ​អ៊ី​តា​លី​អាច​រក​បាន​យ៉ាង​ហោច​ណាស់​​ ២ គ្រាប់​សម្រាប់​ការ​ប្រ​កួត​ ៩ លើក​ក្នុង​ចំណោម​ការ​ប្រ​កួត ១១ លើក​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ  FIFA World Cup
  • Wayne Rooney នៅ​តែ​ជា​ខ្សែ​ប្រ​យុទ្ធ​ និង​កីឡាករ​សំ​ខាន់​ជា​គេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​អង់​គ្លេស​ ខណៈ​​ដែល​ប្រ​ធាន​ក្រុម​អ៊ី​តា​លី​កីឡាករ Andrea Pirlo ប្រ​កាស​ថា​មិន​អាច​ឲ្យ​ Rooney លេង​​បាល់​ដោយ​ស្រួល​ឡើយ​នៅ​យប់​នេះ។
  • ទោះ​ជា​យ៉ាង​​ណា​ក្ដីកីឡាករ​វ័យ​ក្មេង​ល្អ​ៗ​របស់​អង់​គ្លេស​ដូច​ជា Jack Wilshere, Raheem Sterling និង Daniel Sturridge នឹង​ធ្វើ​ឲ្យ​ខ្សែ​ការ​ពារ​អ៊ី​តា​លី​ធ្វើ​ការ​ច្រើន​នៅ​យប់​នេះ។
  • កីឡាករ​ខ្សែ​ប្រ​យុទ្ធ​កម្លាំង​ខ្លាំង Mario Balotelli នៅ​តែ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​បំ​ផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ នៅ​យបន់​នេះ។
ជម្រើស​ទាំង​ ២៣ នាក់​របស់អង់​គ្លេស​ និង​​អ៊ី​តា​លី
Eng Vs Ita
ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ​ និង​ជម្រើស​ទាំង​ ១១ នាក់​សម្រាប់ការ​ប្រ​កួត​នេះ (possible)
Eng Vs Ita 11
ប្រ​វត្តិ​ជួប​គ្នា ៥ លើក​ចុង​ក្រោយ​​រវាង​ក្រុម​ទាំង​ពីរ
Eng Vs Ita HTH
ស្ថិតិ​នៃ​ការ​ជួប​គ្នា​ទាំង ២៤ លើក​របស់​ក្រុម​ទាំង​ពីរ
Eng Vs Ita Last 24 Ma
លទ្ធផល​នៃ​ការ​ប្រ​កួត​ ៣ លើក​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ
Eng Vs Ita Las 3 Matches
englandvsitaly
ទស្សន៍ទាយ​លទ្ធ​ផល​នៃ​ការ​ប្រ​កួត​
England England (2-1) Italy Italy
គ្រាប់​ត
England England (០) Italy Italy