សម្រស់ដ៏ស្រស់ផូរផង់ និងទេពកោសល្យរបស់នាង Liu Yifei ជាផ្ទាំងទស្សនីយភាព ធ្វើឲ្យប្រិយមិត្តមិនចេះជិនណាយក្នុងអារម្មណ៍
ប្រទេសចិន ៖ តារាចម្រៀង សម្តែង និងបង្ហាញម៉ូដរបស់ចិន នាង Liu Yifei បានក្លាយជាជាតារាមានមុខស្រស់ស្អាតទាក់ទាញ និងមានមន្តស្នេហ៍ ក្នុងបណ្តាតារាល្បីៗនៅទូទាំងពិភពលោក។ នេះបើតាមគេហទំព័រកម្សាន្តបរទេសដែលបានចុះផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ។
តាមប្រភពដដែលនេះបានឱ្យដឹងថា ក្នុងចំណោមតារាឆ្នើម មានសម្រស់ស្រស់ស្អាតទាំង១០០រូបនៅក្នុងបញ្ជីជម្រើសមកពីទូទាំងពិភពលោកនោះ មានតារាចិនល្បីៗ មានប្រជាប្រិយឈានមុខគេ និងមានទេពកោសល្យលេចធ្លោចំនួន៤ដួង ក្នុងនោះក៏មានឈ្មោះ នាង Liu Yifei ជាតារាមានមុខទាក់ទាញនិងមានមន្តស្នេហ៍ផងដែរ។ ប៉ុន្តែនាង Liu Yifei បានស្ថិតក្នុងលំដាប់លេខរៀងទី៥០ប៉ុណ្ណោះក្នុងចំណោមកំពូលតារាទាំង១០០រូបនោះ៕ រូបភាពបន្ថែម


Post a Comment