ក្រុមជម្រើសជាតិកម្ពុជាធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩០ ក្នុងតារាង FIFA World Ranking
គិតត្រឹមថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៤
នេះក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជន
ជាតិកូរ៉េខាងត្បូង Lee Tae-Hoon បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩០
ក្នុងតារាង FIFA World Ranking ក្នុងចំណាមប្រទេសទាំង ២០៧
ដែលទទួលស្គាល់ដោយ FIFA។

កាលពីខែមីនា កន្លងទៅក្រុមជម្រើសជាតិបាល់ទាត់បុរសរបស់កម្ពុជា បានឈរនៅចំណាត់ថ្នាក់ទី ១៨៨ នៃតារាងនេះ ដោយបាននាំមុខក្រុមជម្រើសជាតិ ម៉ុនសឺរ៉ែត (១៨៩) ម៉ាដាកាស្កា (១៩០) និងប្រទេសនៅក្នុងតំបន់ពីរទៀតរូមមាន ប៊្រុយណេ (១៩១) និង ទីម័រខាងកើត (១៩២)។
ដោយឡែកចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩០ គិតត្រឹមខែមេសានេះ ពោលគឺបានធ្លាក់ចុះ ២ លេខ ខណៈដែលក្រុមជម្រើសជាតិ ម៉ុនសឺរ៉ែត បានឡើងដល់ចំណាត់ថ្នាក់ទី ១៨៨ ហើយ ម៉ាដាកាស្កា ឡើងបានមួយកម្រិតផងដែរ គឺ ស្តិតនៅចំណាត់ថ្នាក់ ១៨៩ ចំណែកឯ ប៊្រុយណេ និង ទីម័រខាងកើត នៅរក្សាចំណាត់ថ្នាក់ដដែល។

រយៈពេល ២ ខែដើមឆ្នាំ ២០១៤ (មករា និងកុម្ភៈ) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឈរនៅចំណាត់ថ្នាក់ថេរគឺ ចំណាត់ថ្នាក់ទី ១៩៨ ហើយប៊្រុយណេ និង ទីម័រខាងកើតឈរនៅចំណាត់ថ្នាក់ទី ១៩០ និង ១៩១។
ទោះជាយ៉ាងណាក៏ដោយក៏ក្រុមជម្រើសជាតិកម្ពុជានៅមិនទាន់ធ្លាក់ ដល់ចំណាត់ថ្នាក់ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅឡើយ ពោលគឺចំណាត់ថ្នាក់លេខ ១៩៩ កាលពីខែអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ប្រាក់ សុវណ្ណរ៉ា។
ក្រុមជម្រើសជាតិកម្ពុជាធ្លាប់បានឡើងដល់ចំណាត់ថ្នាក់ខ្ពស់ បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីខែមីនា ឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae-Hoon ដែលកាលនោះក្រុមជម្រើសជាតិមួយនេះបានឡើងរហូតដល់ចំណាត់ថ្នាក់លេខ ១៥៤។
ទោះជាយ៉ាងណាក៏ដោយក៏ក្រុមជម្រើសជាតិមួយនេះធ្លាប់មានប្រ វត្តិផ្ដួលគូប្រកួតមិនធម្មតាដែរ ពោលគឺធ្លាប់បំបាក់ក្រុមជម្រើសជាតិ យេមេនខាងជើង ដោយលទ្ធផល ១១ ទល់នឹង ០ កាលពី ឆ្នាំ ១៩៦៦ នៅក្នងពហុកីឡាដ្ឋានជាតិ នាទីក្រុងភ្នំពេញ។
ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនត្រឹមចំណាត់ថ្នាក់ទី ៤ នៃការប្រកួត AFC Asian Cup កាលពីឆ្នាំ ១៩៧២ បន្ទាប់ពីបានប្រកួតចាញ់ម្ចាស់ផ្ទះ ថៃ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ក្នុងលទ្ធផល ៣ ទល់នឹង ៥៕

កាលពីខែមីនា កន្លងទៅក្រុមជម្រើសជាតិបាល់ទាត់បុរសរបស់កម្ពុជា បានឈរនៅចំណាត់ថ្នាក់ទី ១៨៨ នៃតារាងនេះ ដោយបាននាំមុខក្រុមជម្រើសជាតិ ម៉ុនសឺរ៉ែត (១៨៩) ម៉ាដាកាស្កា (១៩០) និងប្រទេសនៅក្នុងតំបន់ពីរទៀតរូមមាន ប៊្រុយណេ (១៩១) និង ទីម័រខាងកើត (១៩២)។
ដោយឡែកចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩០ គិតត្រឹមខែមេសានេះ ពោលគឺបានធ្លាក់ចុះ ២ លេខ ខណៈដែលក្រុមជម្រើសជាតិ ម៉ុនសឺរ៉ែត បានឡើងដល់ចំណាត់ថ្នាក់ទី ១៨៨ ហើយ ម៉ាដាកាស្កា ឡើងបានមួយកម្រិតផងដែរ គឺ ស្តិតនៅចំណាត់ថ្នាក់ ១៨៩ ចំណែកឯ ប៊្រុយណេ និង ទីម័រខាងកើត នៅរក្សាចំណាត់ថ្នាក់ដដែល។

រយៈពេល ២ ខែដើមឆ្នាំ ២០១៤ (មករា និងកុម្ភៈ) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឈរនៅចំណាត់ថ្នាក់ថេរគឺ ចំណាត់ថ្នាក់ទី ១៩៨ ហើយប៊្រុយណេ និង ទីម័រខាងកើតឈរនៅចំណាត់ថ្នាក់ទី ១៩០ និង ១៩១។
ទោះជាយ៉ាងណាក៏ដោយក៏ក្រុមជម្រើសជាតិកម្ពុជានៅមិនទាន់ធ្លាក់ ដល់ចំណាត់ថ្នាក់ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅឡើយ ពោលគឺចំណាត់ថ្នាក់លេខ ១៩៩ កាលពីខែអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ប្រាក់ សុវណ្ណរ៉ា។
ក្រុមជម្រើសជាតិកម្ពុជាធ្លាប់បានឡើងដល់ចំណាត់ថ្នាក់ខ្ពស់ បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីខែមីនា ឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae-Hoon ដែលកាលនោះក្រុមជម្រើសជាតិមួយនេះបានឡើងរហូតដល់ចំណាត់ថ្នាក់លេខ ១៥៤។

ក្រុមជម្រើសជាតិកម្ពុជា (ប្រភពរូបថត៖ Sovanna KEM)
ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប្រកួតចាញ់ច្រើនបំផុតក្នុង
ប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីថ្ងៃទី ១២ ធ្នូ ឆ្នាំ ១៩៩៥
ដោយបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល
១០ ទល់នឹង ០ នៅក្នុងទឹកដីខេត្តឈៀងម៉ៃ ប្រទេសថៃ។ទោះជាយ៉ាងណាក៏ដោយក៏ក្រុមជម្រើសជាតិមួយនេះធ្លាប់មានប្រ វត្តិផ្ដួលគូប្រកួតមិនធម្មតាដែរ ពោលគឺធ្លាប់បំបាក់ក្រុមជម្រើសជាតិ យេមេនខាងជើង ដោយលទ្ធផល ១១ ទល់នឹង ០ កាលពី ឆ្នាំ ១៩៦៦ នៅក្នងពហុកីឡាដ្ឋានជាតិ នាទីក្រុងភ្នំពេញ។

Post a Comment