Header Ads

ក្មេងស្រី ស្រស់ស្អាតម្នាក់ អង្គុយសំកុក មុខផ្ទះសំណាក់ ព្រឹកមានល្ងាចមាន ដោយមិនដឹង មូលហេតុ

ភ្នំពេញ ៖ ក្មេងស្រីវ័យក្មេង ស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះ ឃើញអង្គុយសំកុក នៅមុខផ្ទះសំណាក់ ព្រឹកមានល្ងាចមានដែល មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៣ កែងផ្លូវលេខ ១៣៧ សង្កាត់វាល វង់ ខណ្ឌ ៧មករា តាំងពីម៉ោង ១យប់រំលងអធ្រាត្រ រហូតមកដល់ ព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៤ ដោយគ្មាននរណាម្នាក់ ដឹងពីមូលហេតុថា ក្មេងស្រីរូបនេះមានរឿង អ្វីកើតឡើងនោះឡើយ ប៉ុន្ដែ បើតាមមើល សភាពខាងក្រៅ ក្មេងស្រីរូបនេះដូចជា មនុស្សវង្វេងស្មារតី ឬអាចប្រើប្រាស់ថ្នាំ ញៀន ។ យ៉ាងណាក៏ដោយក្រោយពីប្រទះ ឃើញ និងមិនធ្វើដំណើរទៅណាទៀត ខាង ម្ចាស់ផ្ទះសំណាក់ ព្រឹកមានល្ងាចមាន បាន ឱ្យសន្ដិសុខរបស់ខ្លួន ឈ្មោះ ភោគ សីហា អាយុ ២៥ឆ្នាំ នាំនាងទៅឱ្យនគរបាលមូល ដ្ឋានដើម្បីសួរនាំបន្ដទៀត ពីហេតុផលពិត។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្មេងស្រីវ័យក្មេងរូបនេះ ត្រូវបានសន្ដិសុខ របស់ផ្ទះសំណាក់ នាំខ្លួនមកកាន់ប៉ុស្ដិ៍នគរ បាល ក្រោយពីប្រទះឃើញឈរ និងអង្គុយ មុខផ្ទះសំណាក់មិនទៅណាតាំងពីយប់រហូត ដល់ព្រឹក ។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិន ទាន់បានបញ្ជាក់ពី មូលហេតុពិតប្រាកថា តើ ក្មេងស្រីរូបនេះត្រូវថ្នាំសណ្ដំ ឬសតិមិនគ្រប់ ឬប្រើប្រាស់ថ្នាំញៀន ហួសកម្រិតនោះទេ។ ប៉ុន្ដែ សមត្ថកិច្ចបាន និងកំពុងស្វែងរកសាច់ ញាតិក្មេងស្រីរូបនេះ ដើម្បីមកឱ្យទទួលយក ត្រឡប់ទៅផ្ទះវិញ ៕