Header Ads

Burnley ឡើង​មក​លេង Premier League ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ Leicester City

ក្រុម​ Burnley FC ​ត្រូវ​បាន​ដំឡើង​ពី​ក្របខ័ណ្ឌ Championship ​មក​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​ Premier League ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ក្រុម​ Leicester City ​បន្ទាប់​ពី​ពួក​គេ​យក​ឈ្នះ Wigan Athletic ២-០ ម្សិលមិញ។
មុន​កែ​បាល់​នៅ​កីឡដ្ឋាន​ Turf Moor ​ម្សិលមិញ ​ក្រុម​ដែល​បង្វឹក​ដោយ​លោក Sean Dyche ដឹង​យ៉ាង​ច្បាស់​ថា​ជ័យជម្នះ​នឹង​ធានា​កៅអី​នៅ​ Premier League ​រដូវ​កាល​២០១៤-១៥​ដល់​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​បាន​សម្រេច​ដូច​ការ​តាំង​ចិត្ត​មែន។ ខ្សែ​ប្រយុទ្ធ​អូទ្រីស Ashley Barnes បើក​ការ​នាំ​មុខ​ក្នុង​នាទី​ទី​២២ ហើយ​ខ្សែ​បម្រើ​ Michael Kightly ដែល​ខ្ចី​មក​ពី Stoke City បង្កើន​ការ​នាំ​មុខ​១​គ្រាប់​ទៀត​ក្នុង​នាទី​ទី​៤២ នាំ​ឱ្យ​អ្នកគាំទ្រ​របស់​ពួក​គេ​ហ៊ោ​កញ្ជ្រៀវ​អបអរ​ចំពោះ​ការ​វិល​ទៅ​កាន់​លីក​លំដាប់​ទី​១​របស់​អង់គ្លេស​វិញ​ជា​លើក​​ដំបូង​បន្ទាប់​ពី​អវត្តមាន​៤​ឆ្នាំ​រួច​មក។
​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​២​ដង​ទៀត ​ក្រុម Burnley កំពុង​ឈរ​លេខ​២​ក្នុង​តារាង នាំ​មុខ​ក្រុម​លេខ​៣ Derby County ចំនួន​៨​ពិន្ទុ ខណៈ​ក្រុម​កំពូល​តារាង Leicester City F.C. ​ដែល​មាន​ម្ចាស់​ជាសេដ្ឋី​ជនជាតិ​ថៃ ជាប់​អូតូ​មុន​នេះ​រួច​ទៅ​ហើយ៕

No comments