ភាពត្រេកត្រអាល ធ្វើឲ្យនាងភ្លេចថាខ្លួនមានប្តី ត្រូវបុរសល្មោភកាមល្បួងចូលផ្ទះសំណាក់ទល់ភ្លឺ
រាជធានីភ្នំពេញ ៖ ភាពត្រេកត្រអាលបានធ្វើឲ្យស្រី្តម្នាក់ធ្លាក់ក្នុងចំណីតណ្ហា ហើយត្រូវជនល្មោភកាមល្បួងយកចូលផ្ទះសំណាក់បន្ទាប់ពីប្ដីរបស់ខ្លួនចេញទៅរត់ម៉ូតូបាត់ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃ២២ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីប្តីនារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលសង្កាត់ខណ្ឌឬស្សីកែវ ។
នារីរងគ្រោះដែលត្រូវជាមិត្តភ័ក្ររបស់ប្ដីល្បួងចូលផ្ទះសំណាក់នោះឈ្មោះ យី វណ្ណៈ ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកជនសង្ស័យដែលបានលួងលោមនាងចូលផ្ទះសំណាក់នោះឈ្មោះ អាប៉ោង ភេទប្រុស អាយុ៣០ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលក្បែរគ្នា ចំណែកប្ដីនារីរងគ្រោះឈ្មោះ នួន សារ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបររត់ម៉ូតូឌុប ។
បើតាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្ដីរបស់នាងចេញទៅរត់ម៉ូតូឌុបដូចសព្វមួយដងដោយទុកឲ្យនាងដេកនៅក្នុងបន្ទាប់តែម្នាក់ឯងលុះដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្រាប់តែបុរសឈ្មោះប៉ោងដែលជាមិត្តភ័ក្ររបស់ប្ដីនាងបានមកគោះទ្វាបន្ទប់ហើយប្រាប់ថា ប្ដីរបស់នាងដេកចាំនៅផ្ទះសំណាក់ឬស្សីកែវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ហើយប្ដីរបស់នាងបានប្រើឲ្យគេមកឌុបយកទៅផ្ទះសំណាក់។ ពេលនោះនាងពុំបានគិតអ្វីនោះទេហើយក៏មិនបានគិតថា គេបញ្ឆោតនាងយកទៅផ្ទះសំណាក់ដែលមូលហេតុដោយសារឈ្មោះប៉ោងនោះជាមិត្តភក្តិប្ដីរបស់ខ្លួន។ លុះពេលទៅដល់ផ្ទះសំណាក់មិនឃើញប្ដីរបស់ខ្លួននៅក្នុងបន្ទប់នាងបម្រុងនឹងត្រឡប់មកវិញតែត្រូវបុរសឈ្មោះ ប៉ោង នោះប្រាប់ថា ប្ដីរបស់នាងឲ្យដេកចាំបន្តិចសិន គេរវូលជាប់ឌុបម៉ូយបន្តិចទៀតទើបមក។
លុះពេលព្រឹកឡើងមិនឃើញប្ដីរបស់នាងឃើញតែបុរសឈ្មោះប៉ោង ទើបនាងត្រឡប់មកផ្ទះវិញហើយក៏ពុំទាន់ហ៊ានប្រាប់ប្ដីដែលលុះម៉ោងប្រហែលជា១០ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ស្រាប់តែប្រពន្ធរបស់ឈ្មោះ ប៉ោង មករករឿងវៃនាងដល់បន្ទប់ជួលដោយចោទថា នាងមានសាហាយស្មន់ជាមួយប្ដីរបស់គេ ហើយនាំគ្នាទៅដេកផ្ទះសំណាក់ពេលដែលឮបែបនេះប្ដីរបស់នារីរងគ្រោះបានសាកសួរប្រពន្ធរបស់ខ្លួនហើយប្រពន្ធរបស់ខ្លួនបានរៀបរាប់ដំណើររឿងទាំងអស់ដល់ប្ដីហើយនារីរងគ្រោះបានអះអាងថា ខ្លួនពុំបានខូចខិលជាមួយបុរសឈ្មោះ ប៉ោងនោះទេ បន្ទាប់ពីប្ដីបាននាំប្រពន្ធទៅដាក់ពាក្យបណ្ដឹងមួយ ។ ចំណែកឯ បុរសឈ្មោះប៉ោងបានរត់កេចខ្លួនបាត់ស្រមោលបន្ទាប់ពីរឿងបានបែកការ៕

Post a Comment