
កន្លងមកធ្លាប់តែលឺថាប្រទេសថៃនិយាយថា អង្គវត្តជារបស់ពួកគេ! !
ប៉ុន្តែថៃ្ងនេះខ្ញុំមានអារម្មណ៏ថាមានមោទនភាពចំពោះព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសនៃស្រុកកំណើតរបស់ខ្ញុំ
ដឹងថាហេតុអ្វីអត់? អ្នកចូលមើលរូបភាពដែលខ្ញុំបានpostសិនទៅ
ហើយសូមមើលនៅអក្សរទាំងនោះម្តងមួយជួរទៅ អ្នកនឹងឃើញគេឆ្លាក់ថា(១១១៣ Angkor Wat
Of Cambodia) តើដឹងទេថាវាមានន័យថាមេច?
យោងទៅតាមការដឹងរបស់ខ្ញុំពីអ្នកដែលនៅទីនោះ ពួកគាត់និយាយថា: ”
នោះជាការកកើតរបស់ប្រាសាទអង្គវត្តនៅក្នូងឆ្នាំ១១១៣ ”
ហើយអ្វីដែលខ្ញុំមានភាពភ្ញាក់ផ្អើលនឹងមានមោទនភាពថែមទៀតនោះ
ថ្ងៃម្សិលមិញខ្ញុំមកដើរលេងជាលក្ខណៈគ្រួសារនៅ San Fransisco គោលបំណងមកមើល ”
Golden Gate Bridge ” ហើយនៅថ្ងៃបន្ទាប់ពួកខ្ញុំក៏ចាកចេញពី San Fransisco
ដើម្បីធ្វើដំណើរទៅ Yosemite
ចង់ទៅមើលទឹកធ្លាក់នឹងដើមឈឺដ៏ធំដែលមានរោងអាចដើរកាត់ឆ្លងទៅបាន
ហើយទំរាំតែឡើងទៅដល់ខាងលើនៃភ្នំដ៏ខ្ពស់នោះគឺត្រូវចំណាយពេលបើកឡានសឹងតែ២ម៉ោងទើបទៅដល់
ហើយពួកខ្ញុំក៏ចុះដើរដើម្បីធ្វើដំណើរទៅមើល The Big Tree នៅក្នូងព្រៃ( wood )
ស្រាប់តែឃើញមនុស្សជាច្រើនរូមមើលថ្មមួយដ៏ធំដែលគេធ្វើវាជារូបរាងដើមឈើដ៏ធំនៅលើនោះមានការកត់ត្រាទុកប្រមានប្រទេសរួមទាំង
Cambodia ផងដែរ

ការដែលខ្ញុំការភ្ញាក់ផ្អើលនោះគឺមកពីសូម្បីតែនៅលើកំពូលភ្នំដ៏ខ្ពស់បែបនេះហើយថែមទាំងនៅក្នុងព្រៃស្តុកបែបនេះបែរជាមានការកត់ត្រាទុកនៅ
Angkor Wat of Cambodia ដែលបានកកើតឡើងនៅក្នុងឆ្នាំ១១១៣ ជាពិសេសនៅក្នុង(
USA At Yosemite Valley Fresno ) ដែលមិនមែនជាប្រទេសកម្ពុជាផងនោះ
ក៏អាចបង្ហាញអោយប្រទេសដ៏ទៃដូចជាអ្នកដែលមកលេងទីនេះមិនមែនមានតែ American ទេ
There are so many foreign came from the other countries ( like Chinese,
Korean, Indian and more…..) so
ប្រាសាទអង្គវត្តជារបស់ខ្មែរហើយក៏ជាដូនតាខ្មែរបង្កើតឡើងដែរ
ប្រភព៖
Bee Bee Honey
Post a Comment