មេឃុំCNRPមិនទាន់ចូលធ្វើការផង ឆេះសាលាឃុំបាត់
បើតាមគេហទំព័រប៉ូលិសបានបញ្ជាក់ថា សាលាឃុំដែលឆេះដោយសារទុស្សេចរន្តអគ្គិសនីនេះមាន ទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ។ សាលាឃុំរាធរ ត្រូវឆេះខូចខាតទាំងស្រុង រួមទាំងសម្ភារមួយចំនួនរួមមាន៖ ឯកសារសាធារណៈមួយចំនួន ។-បន្ទះសូឡា១០ផ្ទាំង អាគុយ២ អំពូល៤ កុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង តុ៦ កៅអីជ័រ៣០ និងឯកសារមួយចំនួន។

Post a Comment