អ្នកវិភាគម្នាក់សរសើរថា ធី សុវណ្ណថា មានសមត្ថភាពមិនចាញ់តារាជប៉ុន
(រាជធានីភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ មានសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់អំពីដំណឹងថា កញ្ញា ធី សុវណ្ណថា សកម្មជន Facebook ដ៏ល្បីល្បាញបំផុតនៅកម្ពុជា ត្រៀមថតកុនខ្នាតធំ ដែលមិនធ្លាប់មាននៅកម្ពុជា រីឯតម្លៃខ្លួនក្នុងការសម្ដែងរបស់នាង គឺជិតមួយលានដុល្លារឯណោះ ។ ព័ត៌មាននេះ បានធ្វើឲ្យអ្នកប្រាស់ប្រាស់បណ្ដាញសង្គម Facebook ចាប់អារម្មណ៍ជាខ្លាំង មានទាំងអ្នកជេរប្រទេចដូចសព្វដង ហើយក៏មានអ្នកស្វាគមន៍មួយចំនួនផងដែរ ។

លោក William Guang បានបង្ហោះរូបថតមួយសន្លឹករបស់ ធី សុវណ្ណថា ហើយសរសេររៀបរាប់យ៉ាងដូច្នេះថា “លឺសូថាគាត់ជិតថតខ្សែភាពយន្ត….!! ខ្ញុំជឿថាគាត់មានទេពកោសល្យមិនចាញ់ តារាជប៉ុនទេ ។ សុំកោតសរសេីរ និងលេីកទឹកចិត្ត” ។






Post a Comment