មួយម៉ោងមុននេះ! លោកឧកញ្ញ៉ាសាមញ្ញ មិនបញ្ចេញឈ្មោះ ពីភ្នំពេញ មកជួយរកយុត្តិធម៌ដល់ គ្រូពេទ្យ វ៉ាន់ ស៊ុន នៅខេត្តសៀមរាប
នាពេលមួយម៉ោង មុននេះ មានដំណឹងមួយ ដែល Live ផ្ទាល់ចេញពី អាខោន
បណ្ដាញសង្គម Facebook ដែលមានឈ្មោះថា ឯក រម្យនា ដែលបានចុះមកជួបអ្នកមីង
ដែលជាម្ដាយបង្កើតរបស់ ប្អូនប្រុសកម្លោះ វ៉ាន់ ស៊ុន និងបានចុះបញ្ជីរ
យ៉ាងញាប់ដៃញាប់ជើង ដើម្បីទាមទាររកយុត្តិធម៌
ដល់ក្មេងប្រុសម្នាក់ដែលរងការចោទប្រកាន់ នៅមន្ទីរពេទ្យ សង់តេអង្គរ ។

បើតាមខ្សែវីដេអូ Live បានបញ្ជាក់ថា គឺគាត់បានឡើងពីភ្នំពេញ
មកកាន់ខេត្តសៀមរាប ដើម្បីជួយដល់ វ៉ាន់ ស៊ុន ក៏បានសាកសួរ វ៉ាន់ ស៊ុន និង
ម្ដាយឪពុករបស់ វ៉ាន់ ស៊ុន ដោយបានចំណាយពេល វេលា ដោយមិនបានទៅធ្វើការផងដែរ
គោលបំណង គឺដើម្បីស្វែងរក យុត្តិធម៌ក្នុងរឿងមួយនេះ ។
បងស្រីដែលបាន Live បាននិយាយថា ពួកគាត់ពុំដែលស្គាល់ វ៉ាន់ ស៊ុន និង ឪពុកម្ដាយរបស់គេនោះទេ ហើយថែមទាំងបានប្រាប់ម្ដាយរបស់ វ៉ាន់ ស៊ុន និយាយក្នុងវីដេអូ Live ដើម្បីប្រាប់ពីសាច់រឿងមួយចំនួន តែអ្នកមីងមិនបានរ៉ាយរ៉ាប់ច្រើនទេ ។

រឿងរ៉ាវនេះ កើតឡើងជិតមួយសប្ដាហ៍ទៅហើយ ដោយសារតែម្ចាស់ អាខោន បានធ្វើការចេញ Live វីដេអូ និយាយពីរឿងរ៉ាវ មួយចំនួនដែលទាក់ទងនឹងពេទ្យ ឬយ៉ាងណា ទើបមានលោកឧកញ្ញ៉ាម្នាក់បានធ្វើការ ចេញមុខជួយដល់ វ៉ាន់ ស៊ុន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងយ៉ាងដូច្នេះ ។
មានមិត្តភក្ដិ ក៏ដូចជាអ្នកដែលតែងតែគាំទ្រចំពោះ វ៉ាន់ ស៊ុន ដែលជាគ្រូពេទ្យកម្លោះ ជាច្រើនបានសាទរ និងអរគុណដល់ លោក ឧកញ្ញ៉ា ម្នាក់នោះជាច្រើន ដោយពួកគេខ្លះបានជួយប្រាប់ និងបញ្ជាក់ក្នុងរឿងនោះ តាមរយៈ Private Message ថែមទៀតផង ។

ឧកញ៉ាចិត្តធម៌ (រូបខាងស្ដាំ)
បងស្រីដែលបាន Live បាននិយាយថា ពួកគាត់ពុំដែលស្គាល់ វ៉ាន់ ស៊ុន និង ឪពុកម្ដាយរបស់គេនោះទេ ហើយថែមទាំងបានប្រាប់ម្ដាយរបស់ វ៉ាន់ ស៊ុន និយាយក្នុងវីដេអូ Live ដើម្បីប្រាប់ពីសាច់រឿងមួយចំនួន តែអ្នកមីងមិនបានរ៉ាយរ៉ាប់ច្រើនទេ ។

រូបថតម្ដាយរបស់ វ៉ាន់ ស៊ុន
គ្មាននណាម្នាក់ដែលបានស្គាល់ ឈ្មោះរបស់លោក
ឧកញ្ញ៉ានោះទេ តែម្ចាស់អាខោន ខាងលើ ដែលកំពុង Live វីដេអូ
តាមបណ្ដាញសង្គមក៏បាន និយាយថា ព្រឹកមិញនេះ គឺលោក ឧកញ៉ាបានទៅជួប វ៉ាន់ ស៊ុន
ផ្ទាល់នៅឯគុក ដើម្បីសួរនាំ ក៏ដូចជាបំពេញសំណុំរឿង ដើម្បីរកយុត្តិធម៌ ។
ពីដំបូង ម្ចាស់ អាខោនខាងលើបានបញ្ជាក់ផងដែរ ម្ដាយ ឪពុករបស់ វ៉ាន់ ស៊ុន
មានការខ្លាចរអារ ព្រោះថា គាត់ក្រីក្រ ពុំមានលទ្ធភាព ក្នុងការជួយវ៉ាន់ ស៊ុន
ផង ប៉ុន្តែក្រោយមក បើតាមសម្ដីរបស់ បងស្រីដែលបាន Live វីដេអូ លោក
ឧកញ្ញ៉ាមិនបានឲ្យ ម្ដាយ និងឪពុករបស់ ស៊ុន អស់លុយនោះឡើយ ។រឿងរ៉ាវនេះ កើតឡើងជិតមួយសប្ដាហ៍ទៅហើយ ដោយសារតែម្ចាស់ អាខោន បានធ្វើការចេញ Live វីដេអូ និយាយពីរឿងរ៉ាវ មួយចំនួនដែលទាក់ទងនឹងពេទ្យ ឬយ៉ាងណា ទើបមានលោកឧកញ្ញ៉ាម្នាក់បានធ្វើការ ចេញមុខជួយដល់ វ៉ាន់ ស៊ុន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងយ៉ាងដូច្នេះ ។

Post a Comment