Header Ads

ក្លឹ​ប​ Barcelona​ ចេញ​មុខ​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ “Real​ Madrid​ ចាប់អារម្មណ៍​ទិញ​ Neymar”

ថ្មីៗ​នេះ​ អគ្គនាយករង​របស់​ក្លឹ​ប​ Barcelona​ លោក​ Jordi​ Mestre​ បាន​អះអាង​ថា​ គាត់​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​រឿង​ដែល​បាត់បង់​កីឡាករ​ Neymar​ ទៅ​លេង​នៅ​ក្លឹ​ប​ Real​ Madrid​ នោះ​ទេ​ព្រោះ​រឿង​នេះ​ជា​រឿង​មិន​ពិត​។​ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ កីឡាករ​ Neymar​ ដែល​ទើបតែ​មាន​វ័យ​ 23​ ឆ្នាំ​អាច​នឹង​ចូល​មក​ជំនួស​កន្លែង​របស់​កីឡាករ​ Cristiano​ Ronaldo​ បាន​ព្រោះ​កីឡាករ​រូប​នេះ​មាន​ពិន្ទុ​ភាគរយ​ការ​បោះ​ឆ្នោត​ Ballon​ d’Or​ ច្រើន​គួរសម​ដែរ​នៅ​ក្នុង​ទីក្រុង​ Zurich​ ខែ​នេះ​។​​a5​ លោក​ Mestre​ បាន​ធ្វើការ​ច្រានចោល​ចំពោះ​ព​ត៌​មាន​នេះ​ហើយ​អនាគត​របស់​កីឡាករ​Neymar​ គឺ​លេង​នៅ​ក្លឹ​ប​ Barcelona​ ហើយ​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ​។​ លោក​ Mestre​ បន្ថែម​ថា​ “​ខ្ញុំ​មិន​ជឿ​ថា​ កីឡាករ​ Neymar​ ទៅ​លេង​នៅ​ក្លឹ​ប​ Real​ Madrid​ នោះ​ទេវា​ពិតជា​មិន​សម​ហេតុផល​សោះ​។​ គាត់​បាន​ប្រឹងប្រែង​លេង​ដើម្បី​ក្លាយជា​តារា​កំពូល​ដ៏​អស្ចារ្យ​ និង​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​។​ យើង​ពិតជា​រីករាយ​ណាស់​ចំពោះ​ការ​លេង​ដ៏​ល្អ​របស់​គាត់​។​”​a6“ ​ខ្ញុំ​មិនដឹង​ថា​ តើ​លោក​ Florentino​ Perez​ បាន​មើល​ការ​ប្រកួត​ ឬ​អត់​នោះ​ទេ​ថ្ងៃ​យកឈ្នះ​ក្លឹ​ប​ Athletic​ ប៉ុន្តែ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ មនុស្ស​ជា​ច្រើន​ដែល​មើល​បាល់ទាត់​គឺ​ចូល​ចិត្ត​កីឡាករ​ជា​ច្រើន​នាក់​របស់​ ក្លឹ​ប​យើង​។​ សម្រាប់​ខ្ញុំ​ កីឡាករ​ Neymar​ សប្បាយចិត្ត​ក្នុង​ការ​លេង​នៅ​ទី​នេះ​។​ គាត់​បាន​ចូលរួម​ចំនែក​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ ហើយ​ថែម​ទាំង​មានឈ្មោះ​ប្រកួត​ដណ្តើម​ពានរង្វាន់​ Ballon​ d’Or​ ថែម​ទៀត​។​ ខ្ញុំ​មិនឃើញ​មាន​ហេតុផល​ណាមួយ​ដែល​គាត់​ត្រូវ​ចាកចេញ​នោះ​ទេ​។​”​   a7​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Neymar​ បាន​បន្តរ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​ Barcelona​ រហូត​ដល់​ឆ្នាំ​ 2018​ ហើយ​ថ្មីៗ​នេះ​គ្រូបង្វឹក​ Luis​ Enrique​ បាន​បញ្ជាក់​ថា​ ក្លឹ​ប​ Barcelona​ គ្រោង​នឹង​បន្តរ​កុងត្រា​ថ្មី​ជាមួយនឹង​កីឡាករ​ Neymar​ ជា​បន្តរ​ទៀត​ហើយ​ដើម្បី​រក្សា​ទុក​កីឡាករ​រូប​នេះ​៕​