Mourinho លើកដៃអរគុណ Fans តោខៀវ ដែលស្រែកច្រៀងគាំទ្ររូបលោក
Jose Mourinho អ្នកចាត់ការក្រុម Chelsea បានលើកដៃគោរពអរគុណ
ដល់អ្នកគាំទ្រក្រុមតោខៀវ ដែលស្រែកច្រៀងឈ្មោះរបស់លោក
និងគាំទ្រដល់រូបលោក ក្នុងការប្រកួត UEFA Champions League ឈ្នះ
Dynamo Kiev ២-១ នៅ Stamford Bridge យប់មិញ។

អនាគតរបស់ Mourinho បានស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពី Chelsea ធ្លាក់ទម្រង់លេងខ្លាំង ដោយឈរនៅលេខ១៥ ក្នុងតារាង Premier League។ ប៉ុន្តែអំឡុងការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបយប់មិញ ឃើញថាអ្នកគាំទ្រតោខៀវ ស្ទើរតែពេញកីឡដ្ឋាន បានស្រែកច្រៀងឈ្មោះលោក Mourinho និងចង់ឲ្យបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ដឹកនាំក្រុមបន្តទៀត។
ក្រោយចប់ការប្រកួត អ្នកចាត់ការរហស្សនាម “Special One” បាននិយាយអរគុណដល់អ្នកគាំទ្រអស់ពីចិត្តរបស់លោកថា៖ “អ្វីដែលអ្នកគាំទ្រ Chelsea បានធ្វើសម្រាប់រូបខ្ញុំ ពិតជារឿងមិនធម្មតាឡើយ។ ខ្ញុំមិនដឹងថា ត្រូវអរគុណពួកគេយ៉ាងណាអស់ទេ។ ខ្ញុំមិនដឹងថា ពួកគេបានអានកាសែត ស្ដាប់អ្នកវិភាគលើទូរទស្សន៍ ឬក៏ពួកគេមានបេះដូងចិត្តទូលាយទេ។ ប៉ុន្តែវាមិនមែនធម្មតា វាជាការគាំទ្រដ៏ធំ”។
“មិនមែនគិតតែលទ្ធផលអាក្រក់ទេ ប៉ុន្តែពួកគេគាំទ្រមកពីចិត្ត។ សម្រាប់ខ្ញុំ ដរាបណាខ្ញុំនៅទីនេះ រហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំ ខ្ញុំនឹងខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីពួកគេ។ វាជារឿង ដែលមិនអាចបំភ្លេចបានមួយ ក្នុងអាជីពខ្ញុំ ដែលមានអ្នកគាំទ្រពេញកីឡដ្ឋាន គាំទ្រខ្ញុំ ក្នុងកាលៈទេសៈក្រុមកំពុងលំបាក។ គ្រប់គ្នា ចង់ឲ្យខ្ញុំចាកចេញ ប៉ុន្តែពួកគេនៅត្រូវការខ្ញុំ”។ អ្នកចាត់ការវ័យ៥២ឆ្នាំ បញ្ជាក់បន្ថែម៕

Post a Comment