Header Ads

Diego​ Simeone​ នឹង​ធ្វើ​ឱ្យ​ក្លឹ​ប​ Chelsea​ ប្រែប្រួល​ខ្លាំង​បំផុត​ ប្រសិនបើ​គាត់​ពិតជា​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ​ក្លឹ​ប​នេះ​

លោក​ Diego​ Simeone​ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ប្រសិនបើ​ក្លឹ​ប​ Chelsea​ ពិតជា​ផ្លាស់​ប្តូរ​គ្រូបង្វឹក​ថ្មី​មែន​នៅ​រដូវក្តៅ​នេះ​ ហើយ​គាត់​នឹង​ធ្វើ​ឱ្យ​ក្លឹ​ប​តោ​ខៀវ​ Chelsea​ មួយ​នេះ​ប្រែប្រួល​ខ្លាំង​បំផុត​។​ គ្រូបង្វឹក​ Simeone​ បច្ចុប្បន្ន​ដឹកនាំ​ក្លឹ​ប​ Atletico​ Madrid​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​បេក្ខភាព​ដែល​សក្តិ​សម​សម្រាប់​ជំនួស​កន្លែង​របស់​ Jose​ Mourinho​ ។​​a1Simeone ​ បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​អំពី​ខ្សែប្រយុទ្ធ​បច្ចុប្បន្ន​របស់​ក្លឹ​ប ​ Chelsea​ ហើយ​គាត់​ជឿជាក់​ថា​ ក្លឹ​ប​មួយ​នេះ​ត្រូវការ​ចំណាយ​លុយ​មួយ​ចំនួន​ធំ​ដើម្បី​ធ្វើ​ឱ្យ​ក្លឹ​ប​ មួយ​នេះ​រឹង​មាំ​ឡើង​វិញ​នៅ​រដូវ​ទិញ​លក់​កីឡាករ​ខាង​មុខ​នេះ​។​ ចំនែក​ម្ចាស់​ក្លឹ​ប​ Chelsea​ លោក​ Roman​ Abramovich​ នៅ​តែ​ចង់​ទុក​ឱកាស​ឱ្យ​គ្រូបង្វឹក​ Chelsea​ ស្តារ​កិត្តិយស​ឡើង​វិញ​ជា​ជាង​រក​គ្រូបង្វឹក​ថ្មី​ជំនួស​គាត់​។​​  a2​ ក្រោយ​មការ​ដឹកនាំ​របស់​គ្រូបង្វឹក​ Jose​ Mourinho​ រយៈពេល​ 12​ ប្រកួត​គឺ​ចាញ់​ 7​ ប្រកួត​ហើយ​ចំណាត់ថ្នាក់​វិញ​គឺ​នៅ​តែ​ជិត​ដល់​តំបន់​កាត់​ចោល​ដដែល​។​ ការ​ប្រកួត​ជើង​ក្រោយ​នេះ​ ក្លឹ​ប​ Chelsea​ នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្លឹ​ប​ Norwich​ ហើយ​វា​ជា​ឱកាស​ដែល​លោក​ Mourinho​ ត្រូវ​តែ​ដឹកនាំ​ក្លឹ​ប​ Chelsea​ យកឈ្នះ​ការ​ប្រកួត​មួយ​នេះ​៕