Header Ads

ក្រុម​អា​ហ្គា​នី​ស្ថាន​តែងតាំង​គ្រូបង្វឹក​ថ្មី​ត្រៀម​ប៉ះ​កម្ពុជា​

ក្រុម​ជំរើសជាតិ​អា​ហ្គា​នី​ស្ថាន​បាន​តែងតាំង​អតីត​គ្រូ​បច្ចេកទេស​លោក​ Petar​ Segrt​ ជា​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​ថ្មី​។​​ b1​ បុរស​ក្រូ​អាត​វ័យ​៤៩​ឆ្នាំ​នេះ​បាន​ជំនួស​តំណែង​លោក​ Slaven​ Skeledzic​ ដែល​បាន​ចាកចេញ​ក្រោយ​ដឹកនាំ​ត្រឹម​ពេល​ខ្លី​ចាប់តាំងពី​តែង​តាំងនៅ​ ខែកុម្ភៈ​ឆ្នាំ​នេះ​។​​ការងារ​របស់​គាត់​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ជំរើសជាតិ​ ប៉ះ​ក្រុម​ជំរើសជាតិ​កម្ពុជា​នៅ​ Takhti​ Stadium​ ទីក្រុង​ Tehran​ នៅ​ថ្ងៃ​ទី​១២​ វិច្ឆិកា​នេះ​។​​គ្រូបង្វឹក​ដែល​មានកំណើត​នៅ​អា​ល្លឺ​ម៉​ង់​នេះ​មាន​អាជ្ញា​ ប័​ណ្ឌ​កំរិត​ UEFA​ Pro​ License​ ដោយ​មុន​នេះ​គាត់​ធ្លាប់​ធ្វើការ​ជាមួយ​ក្លឹ​ប​ NK​ Zvijezda​ Gradacac​ ក្នុង​ក្រប​ខណ្ឌ​ Bosnia​ and​ Herzegovina’s​ Premier​League​ ។​​  b2
Segrt ​ ក៏​ធ្លាប់​មានបទពិសោធន៍​ដឹកនាំ​នៅ​តំបន់​អាស៊ាន​ផង​ដែរ​នៅ​ពេល​ដែល​នៅ​ឥណ្ឌូ ​នេ​ស៊ី​ជាមួយ​ក្រុម​ Bali​ Devata​ និង​ PSM​ Makassar​ ពី​ឆ្នាំ​២០១០​ដល់​២០១៣​។​