ចង់ដឹងអត់ថា កែវ សុខផេង និយាយអ្វីខ្លះពេលបះក្រុមសំបូរតារាឆ្នើមជប៉ុនថ្ងៃស្អែក?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានកម្រិតបាល់ទាត់ទាបនឹងត្រូវប៉ះក្រុមជម្រើសជាតិជប៉ុនដែលជាក្រុមយក្សមួយនៅអាស៊ីនៅថ្ងៃស្អែកនេះនៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី ប្រចាំតំបន់អាស៊ី ជុំទីពីរ ជើងទីមួយនៅលើទឹកដីរបស់ជប៉ុន។ កីឡាករវ័យក្មេងឆ្នើមកម្ពុជា កែវ សុខផេង បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនដែលរូបគេ និងមិត្តរួមក្រុមត្រូវជួបនឹងក្រុមដែលសំបូរកីឡាករឆ្នើមៗនៅអឺរ៉ុប។
កែវ សុខផេង បាននិយាយថា វាជាឱកាសដ៏ល្អកម្រមានដែលក្រុមកម្ពុជាបានលេងតទល់ជាមួយក្រុមខ្លាំងដូចជាជប៉ុន។ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ជប៉ុនជាក្រុមខ្លាំងនៅអាស៊ីដែលសំបូរកីឡាករល្អៗ ឆ្នើមៗលេងនៅតំបន់អឺរ៉ុប។
កែវ សុខផេង (ខៀវ)លេងនៅស៊ីហ្គេម
«ភាគច្រើនខ្ញុំមិនសូវស្គាល់កីឡាករជប៉ុនទេ តែដឹងថា ពួកគេសំបូរកីឡាករឆ្នើមៗលេងនៅអឺរ៉ុប ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបខ្លាំង ព្រោះមិនងាយបានលេងជាមួយក្រុមខ្លាំងសំបួរតារាឆ្នើមលំដាប់ពិភពលោក»។ កែវ សុខផេង បាននិយាយ។
សមាជិកក្លិបភ្នំពេញក្រោនរូបនេះលើកឡើងថា ទោះបីជាការប្រកួតជាមួយក្រុមខ្លាំង ឬខ្សោយយ៉ាងណាក៏ដោយ ក៏រូបគេ និងក្រុមទាំងមូលនឹងប្រឹងប្រែងលេងប្រកបដោយឆន្ទៈ បច្ចេកទេស និងវិន័យត្រឹមត្រូវ។ សម្រាប់ការប្រកួតស្អែកនេះ ក្រុមកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រៀមខ្លួន និងរៀបចំទម្រង់លេងដែលធ្វើយ៉ាងណាការពារកុំឲ្យគេស៊ុតចូលទីច្រើន។
ស្របពេលជាមួយគ្នានេះ កែវ សុខផេងបញ្ជាក់ថា ៖«ខ្ញុំរាល់ថ្ងៃសប្បាយចិត្តណាស់ដែលឃើញប្រជាជនកម្ពុជាយើងគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករ ហើយសំណូមពរឲ្យបន្តគាំទ្រទៀត ទោះជាលទ្ធផលឈ្នះ ឬចាញ់យ៉ាងណាក្តី»។
ស្របពេលជាមួយគ្នានេះ កែវ សុខផេងបញ្ជាក់ថា ៖«ខ្ញុំរាល់ថ្ងៃសប្បាយចិត្តណាស់ដែលឃើញប្រជាជនកម្ពុជាយើងគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករ ហើយសំណូមពរឲ្យបន្តគាំទ្រទៀត ទោះជាលទ្ធផលឈ្នះ ឬចាញ់យ៉ាងណាក្តី»។
ក្រុមម្ចាស់ផ្ទះជប៉ុននឹងបើកទ្វារកីឡដ្ឋាន Saitama Stadium 2002 របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវកម្ពុជាវេលាម៉ោង១៩:២៦ នាទី (ម៉ោង ៥:២៦ នាទីល្ងាច) ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះក្នុងវគ្គជម្រុះជើងទី១ ពូលE នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨៕
កែវ សុខោេង (ខៀវ)ពេលកម្ពុជាប្រកួតមិត្តភាពឈ្នះប៊ូតាន ២-០
Post a Comment