Header Ads

Niang​ ប្រាថ្នា​ចង់​ឈ្នះ​ Ballon​ d’Or

ខ្សែប្រយុទ្ធ​ក្រុម​ AC​ Milan​ កីឡាករ​ M’Baye​ Niang​ មិន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​នឹង​ឈ្នះ​ Ballon​ d’Or​ នៅ​ឆ្នាំ​ក្រោយ​ឡើយ​ ប៉ុន្តែ​គាត់​មាន​គោលបំនង​ថា​នៅ​ថ្ងៃ​ណាមួយ​នឹង​ក្លាយជា​កីឡាករ​ល្អ​បំផុត​ នៅ​លើ​ពិភពលោក​។​
c0
​កីឡាករ​វ័យ​២០​ឆ្នាំ​នេះ​ចូល​លេង​អោយ​ក្រុម​ Milan​ ៨​ប្រកួត​ហើយ​នៅ​រដូវ​កាល​និង​មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​នៅឡើយ​ទេ​ ខណៈ​គ្រូបង្វឹក​លោក​ Filippo​ Inzaghi​ បាន​បញ្ជូន​គាត់​ទៅ​លេង​នៅ​ក្រុម​ Genoa​ រហូត​ដល់​ចុងឆ្នាំ​២០១៥​ ដោយ​គាត់​រកបាន​២​គ្រាប់​ក្នុង​៥​ប្រកួត​។​
​កីឡាករ​ឈុត​អាយុ​ក្រោយ​២១​ឆ្នាំ​នេះ​មិន​មានសំណាង​ទេ​នៅ​ San​ Siro​ កាលពី​រដូវ​កាល​មុន​ ហើយ​គាត់​ត្រៀម​ផ្តល់​គ្រប់យ៉ាង​ដើម្បី​ស្វែងរក​ភាព​ជោគជ័យ​របស់​គាត់​។​
​  c1
​គាត់​បាន​ប្រាប់​ Gazzetta​ dello​ Sport​ ថា​៖​ “​នៅ​ AC​ Milan​ ខ្ញុំ​មិន​មានសំណាង​ទេ​។​ ខ្ញុំ​មិន​ទទួល​បានការ​ដក​ចេញ​ឡើយ​។​”
“​ខ្ញុំ​នឹង​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជើងឯក​។​ ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​គឺ​ឈ្នះ​ Ballon​ d’Or​ ។​ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជោគជ័យ​ ហើយ​ប្រសិនបើ​ខ្ញុំ​ឈប់​ពាក់កណ្តាល​ផ្លួ​វ​ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​វា​។​”