Header Ads

“Manchester​ City​ ត្រូវ​តែ​ឈ្នះ​ប្រកួត​ទាំងអស់​ដែល​នៅ​សល់​”​ -​ Pellegrini

លោក​ Manuel​ Pellegrini​ ទទូច​អោយ​ក្រុម​ Manchester​ City​ របស់​គាត់​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​របស់​ពួក​គេ​៨​ប្រកួត​ប្រសិនបើ​ពួក​ គេ​ចង់​ឈរ​នៅ​ចំនុច​ឪ​កាស​របស់​ក្រុម​ Chelsea​ ក្នុង​ការ​ដណ្តើម​ពាន​។​
១ា
​បុរស​វ័យ​៦១​ឆ្នាំ​នេះ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ពួក​គេ​អាច​ឈ្នះ​ពាន​ ដរាបណា​ពួក​គេ​មិន​ជ្រុះ​ពិន្ទុ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ចប់​រដូវ​កាល​។​
​គាត់​បាន​និយាយ​៖​ “​យើង​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ​។​ យើង​ត្រូវការ​ឈ្នះ​៨​ប្រកួត​បន្ទាប់​ទៀត​។​”
“​នោះ​ជា​ការ​ពិត​ទេ​?​ ប្រាកដ​ណាស់​ វា​តែងតែ​ពិត​ក្នុង​ការ​ឈ្នះ​ប្រកួត​បន្ទាប់​ អ្នក​ត្រូវ​តែ​ផ្តោត​លើ​ការ​ប្រកួត​បន្ទាប់​ប៉ះ​ Crystal​ Palace​ ។​”
២ា
“​ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​អ្នកមាន​ឪ​កាស​ឈ្នះ​វា​ អ្នក​ត្រូវ​តែ​គិត​ថា​អ្នក​អាច​ធ្វើ​បាន​។​”
“​អ្នក​មិន​ត្រូវ​គិត​ថា​ក្រុម​ដទៃ​ទៀត​ចាញ់​ឬ​ជ្រុះ​ពិន្ទុ​ទេ​។​”
“​ខ្ញុំ​គិត​ថា​ប្រហែលជា​សំរាប់​ក្រុម​នេះ​ ព្យាយាម​ក្លាយជា​ក្រុម​ធំ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ក្រុម​នេះ​ឈ្នះ​ពាន​២​និង​រង​ជើងឯក​ម្តង​ក្នុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​។​”
៣ា
“​រដូវ​កាល​នេះ​នៅ​ពេល​ដែល​អ្នកជា​ក្រុម​ដែល​ចំណាយ​តិច​ជាង​ក្រុម​ដទៃ​ទៀត​ នៅ​អង់គ្លេស​ ហើយ​អ្នកជា​ជើងឯក​រង​ នោះ​ជា​រឿង​ចំលែក​ទៅ​វិញ​ទេ​។​”