Header Ads

ក្រុម​អ៊ីតាលី​ឡើង​ទាំង​​២ ក្នុង​៤​ក្រុម​ចុង​ក្រោយ​ Europa League​

ការ​ប្រកួត​​ពាន​រង្វាន់​​កំពូល​អឺរ៉ុប​ លំដាប់​ទី​២ UEFA Europa League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ បាន​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ​ ខណៈ​ដែល​៤​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ FC Dnipro របស់​អ៊ុយក្រែន, Sevilla ​របស់​អេស្ប៉ាញ និង​ក្រុម​អ៊ីតាលី​ទាំង​២ គឺ​ Napoli ​និង​ Fiorentina។

1


ក្រុម​ខ្លាំង​អ៊ុយក្រែន​ FC Dnipro បាន​យក​ឈ្នះ​លើ​ Club Brugge ​របស់​បែលហ្សិក​ ១-០ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ ដែល​រក​គ្រាប់​បញ្ចូល​ទី​ដោយ​ Yevhen Shakhov នៅ​នាទី​៨២។ ដូច្នេះ​សរុប​ទាំង​២​ជើង​គឺ FC Dnipro ឈ្នះ​ ១-០ ព្រោះ​​ជើង​ទី​១ ស្មើ​គ្នា​ ០-០។

2


រីឯ​ក្រុម​ម្ចាស់​ជើងឯក​​​​ Sevilla ដែល​ឈ្នះ​ Zenit St. Petersburg ​១-០ កាល​ពី​ជើង​ទី​១​នោះ បាន​បញ្ចប់​​លទ្ធផល​ស្មើ​គ្នា ២-២ នៅ​ទឹកដី​រុស្សី កាល​ពី​យប់​មិញ ខណៈ​ដែល​ Carlos Bacca ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​៦ ប៉ុន្តែ​ត្រូវ​ Zenit វាយ​បក​២​គ្រាប់​វិញ​ដោយ​ Jose Salomon Rondon ​នាទី​៤៨ និង​ Hulk ​នាទី​៧២។ យ៉ាងណាក្ដី ចុង​ម៉ោង​នាទី​៨៥ Kevin Gameiro ​បាន​រក​គ្រាប់​ឲ្យ​​ក្រុម​អេស្ប៉ាញ​បាន​ស្មើ​វិញ។

3


ចំណែក​ឯ​ Napoli ដែល​លត់​ Wolfsburg ​៤-១ នៅ​ទឹកដី​អាល្លឺម៉ង់ កាល​ពី​ជើង​ទី​១​នោះ បាន​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២-២ នៅ​ទឹក​ដី​អ៊ីតាលី​កាល​ពី​យប់​មិញ ខណៈ​ដែល​ម្ចាស់​ផ្ទះ​នាំ​មុខ​២​គ្រាប់​មុន​ ដោយ​ Jose Maria Callejon នាទី​៤៩ និង​ Dries Mertens ​នាទី​៦៥។ ប៉ុន្តែ​ Wolfsburg ​បាន​​តាម​២​គ្រាប់​វិញ ​ត្រឹម​តែ​ចន្លោះ​ពេល​២​នាទី​ប៉ុណ្ណោះ ពោល​គឺ Timm Klose រក​គ្រាប់​ទី​១នាទី​៧១ និង​នាទី​៧៣ Ivan Perisic រក​បាន​១​គ្រាប់​ទៀត។

4


​រីឯ​ក្រុម​អ៊ីតាលី​មួយ​ទៀត​ Fiorentina ដែល​ស្មើ​គ្នា​ ១-១ ទល់​នឹង​ Dynamo Kyiv ​កាល​ពី​ជើង​ទី​១​នោះ អាច​រក​បាន​២​គ្រាប់​ បន្ទាប់​ពី​ Jeremain Lens ​របស់​ក្រុម​ Dynamo Kyiv ទទួល​បាន​កាត​ក្រហម​ (លឿង​២​ដង) នៅ​នាទី​៤០​ ធ្វើ​ឲ្យ​ Mario Gomez ​រក​បាន​គ្រាប់​ទី​១ នៅ​នាទី​៤៣ និង​ Juan Vargas ​​រក​បាន​១​គ្រាប់​ទៀត​​ចុង​ម៉ោង​នាទី​៩០។

លទ្ធផល​ទាំង​អស់​យប់​មិញ​គឺ៖

111

​​​​ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​ការ​ប្រកួត​នៅ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​៧ និង​ថ្ងៃ​ទី​១៤ ខែ​ឧសភា៕
http://aff.188bet.com/Track.aspx?referral=87789&languageCode=en-gb