Header Ads

Arsenal ចង់​បង្កើត​ឲ្យមាន​ការ​​ប្រជែង​កាន់​តែ​ខ្លាំង​ពេល​​ជួប Chelsea ថ្ងៃ​អាទិត្យ​នេះ

ការ​​ធ្វើ​ដំណើរ​របស់​ក្រុម Chelsea ទៅកាន់​ទឹក​ដី Arsenal នៅ​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​កាត់​​សេច​ក្តី​ក្នុង​ការ​ឈ្នះ​ពាន Premier League ប៉ុន្តែ ធាតុ​ពិត​នោះ​គឺ​ថា វា​អាចនឹង​ក្លាយ​ជា​ការ​ប្រកួត​​ដែល​ទាក់​ទង​នឹង​​រដូវកាល​ខាង​មុខ​ច្រើន​ ជាង​។ ជា​មួយ​នឹង​ការ​កត់​ត្រា​ជ័យ​ជម្នះ​១១​លើក និង​ចាញ់​២​លើក បើគិត​ចាប់​តាំង​ពី​ឈាន​​ចូល​ឆ្នាំ​ថ្មី​នេះ ក្រុម Arsenal ដណ្តើម​បានពិន្ទុ​ជា​ច្រើន​ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​​ច្រើន​ជាង​ក្រុម​ណា​ ក្នុង​ចំណោម​​លីក​កំពូល​ទាំង​៥​នៅក្នុង​អឺ​រ៉ុប ប៉ុន្តែ​ពួក​គេ​នៅ​តែ​ដេញ​តាម​ពី​ក្រោយក្រុម Chelsea រហូត​ដល់​ទៅ​១០​ពិន្ទុ​។
Arsenal-aim-to-redraw-lines-of-Chelsea-rivalry-2
ក្រុម Chelsea នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ប្រសិន​បើ​ពួក​គេ​ផ្តួលក្រុម Arsenal និង​ដណ្តើម​បាន​ជ័យ​ជម្នះនៅលើ​ទឹក​ដីក្រុម Leicester City នៅ​រាត្រី​ថ្ងៃ​ពុធ ប៉ុន្តែ ទោះ​បី​​ការ​រង​បរា​ជ័យនៅ​ថ្ងៃ​អាទិត្យ​នេះ​ ​គ្រាន់​តែ​ការ​ពន្យារ​ពេលក្នុងការ​ឈ្នះពាន​រង្វាន់​លីក​របស់​ពួក​គេ​​ក៏​​ ដោយ ប៉ុន្តែ វា​អាចនឹង​​បង្កើត​ឲ្យមាន​ការ​ចាប់​ផ្តើម​ការ​ប្រជែង​គ្នា​កាន់​តែ​​ខ្លាំង​ រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ដូច​គ្នា​។ ការ​ប្រកួត​រវាងក្រុម Arsenal របស់​លោក Arsene Wenger និងក្រុម Chelsea របស់​លោក Chelsea តែង​បង្ហាញ​ពី​​ការ​ប្រកួត​ប្រជែង​គ្នា​ទៅ​លើ​មនោ​គម​វិទ្យា ខណៈ​ដែល​​លោក Wenger បង្ហាញ​ពី​អារម្មណ៍​បែប​រំ​ខាន ហើយលោក Mourinho បង្ហញ​ពី​​ភាព​ប្រាកដ​និយម​។
Arsenal-aim-to-redraw-lines-of-Chelsea-rivalry-1
ខណៈ​ដែល​​ក្លិប​ផ្សេង​ៗ​ទូ​ទាំង​ពិភព​លោក ខិត​ខំព្យា​យាម​ក្លាយ​ជាក្រុម​មានការ​គ្រប់​គ្រង​បាល់​ច្រើន​​ដូច​ជា Barcelona និងអេ​ស្ប៉ាញ តាម​រយៈ​ទម្រង់​លេង​បែប​បញ្ជូន​​បាល់​រហ័ស និង​​ខ្លី​ៗ លោក Wenger មាន​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​​ទៅលើ​តំបន់​បម្រើ​សម្រាប់​ជម្រើស​ទាំង​១១​ នាក់​ដំ​បូង​របស់​​លោក ស្រប​ពេល​ដែល​លោក Mourinho នៅ​តែ​មាន​ការ​ជឿ​ជាក់​​ទៅលើ​​ទម្រង់លេង​​វាយ​បក​រហ័ស​របស់​លោក​។ គោល​ការណ៍​ទាំង​ពីរ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាលពី​ចុង​សប្តាហ៍មុន នៅពេល​ដែលក្រុម Chelsea ផ្តួល Manchester United នៅ​កីឡ​ដ្ឋាន Stamford Bridge បើ​ទោះ​បី​មានលទ្ធ​ភាព​គ្រប់​គ្រង​បាល់​បាន​ត្រឹម​តែ​៣០​ភាគ​រយ​ក៏​ដោយ​។ វា​ដូច​​ទៅ​នឹង​លទ្ធ​ផល​កាល​ពី​ខែ​តុលា​មុន​អ​ញ្ចឹង​ ដែល​នៅពេលនោះក្រុម Chelsea បាន​ផ្តួលក្រុម Arsenal ២-០ ក្រោយ​ពី​មាន​ភាគ​រយ​គ្រប់​គ្រង​បាល់​តិច​ជាង និង​មាន​ឱកាស​​ស៊ុត​បាល់​សម្តៅ​ទី​ត្រឹម​តែ​​៥​លើក​ប៉ុណ្ណោះ ខណៈ​ដែល​គូ​ប្រកួត​របស់​ពួកគេមាន​ឱកាស​​ដល់​ទៅ​១០​លើក​។ ការ​ប្រកួតនៅ​ថ្ងៃ​អាទិត្យនេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​១០​យប់៕
បី​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​​ទាំង​ពីរ
05.10.14            Chelsea 2-0 Arsenal
22.03.14            Chelsea 6-0 Arsenal
24.12.13            Arsenal 0-0 Chelsea