Skrtel របស់ Liverpool រងពិន័យព្យួរចំនួន៣ប្រកួត
ខ្សែការពារ Martin Skrtel របស់ក្រុម Liverpool
នឹងត្រូវជួបពិន័យព្យួរចំនួន៣ប្រកួត
ក្រោយពីចាញ់បណ្តឹងឧទ្ធរណ៍របស់គេប្រឆាំងនឹងការចោទប្រកាន់ពីបទ
ជាន់ទៅលើអ្នកចាំទី David de Gea របស់ក្រុម Manchester United។
នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស
(FA) កាលពីថ្ងៃពុធ។
ខ្សែការពារអន្តរជាតិស្លូវ៉ាគីវ័យ៣០ឆ្នាំរូបនេះ

ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាដោយយោងទៅលើរូប ភាពវីដេអូមួយ ក្រោយពីលោកអាជ្ញាកណ្តាល Martin Atkinson មើលមិនឃើញឧប្បត្តិហេតុនោះ ដែលបានកើតឡើងនៅជិតបញ្ចប់ការប្រកួតក្នុងពេលក្រុម Man United ទទួលជ័យជម្នះ ២-១ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។ Skrtel បានធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់នោះ តាមរយៈការអះអាងថា រូបគេបានជាន់ពីលើ De Gea ដោយចៃដន្យប៉ុណ្ណោះ។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ថា៖ «Martin Skrtel របស់ Liverpool នឹងត្រូវជាប់ពិន័យព្យួរចំនួន៣ប្រកួតជាមួយនឹងការចូលជាធរ មានភ្លាមៗក្រោយពីការចោទប្រកាន់មួយទាក់ទងនឹងការប្រព្រឹត្តអំ ពើហិង្សាប្រឆាំងនឹងរូបគេត្រូវបានរកឃើញនូវភ័ស្តុតាង»៕
ប្រភពព័ត៌មាន៖ Channel News Asia

Post a Comment