Header Ads

Falcao រកគ្រាប់បាល់តាមស្មើកំណត់ត្រា ខណៈកូឡុំប៊ីផ្តួលកូវែត ៣-១

ខ្សែ​ប្រយុទ្ធ Radamel Falcao បាន​រក​គ្រាប់​បាល់​តាម​ស្មើ​កំណត់ត្រា​នៃ​ការ​រក​គ្រាប់​បាល់​ជា​អន្តរ​ ជាតិ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី ជា​មួយ​នឹង​គ្រាប់​បាល់​ប៉េ​ណាល់​ទី​នៅ​នាទី ទី​៧៤​ក្នុង​ពេលក្រុម​របស់​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-១ នៅ​លើ​ទឹក​ដី​ក្រុម​ជម្រើស​ជាតិ​​កូ​វែត ក្នុង​ការ​ប្រកួត​​មិត្ត​ភាព​កាល​ពី​ថ្ងៃ​ចន្ទ​។ Falcao បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​​សរុប​របស់​គេកើន​​ដល់​​២៤​គ្រាប់​ក្នុង​ការ​​ បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​៥៦​លើក​ដើម្បី​តាម​ស្មើ​កំ​ណត់​ត្រា​របស់ ​អតីត​ខ្សែ​ប្រយុទ្ធ Arnoldo Iguaran ជា​មួយ​នឹង​​ការ​គ្រាប់​បាល់​ទី​៣​របស់​គេ​ក្នុង​ចំណោម​ការ​ប្រកួត​២​លើក​​ នៅ​​មជ្ឈឹម​បូ​ព៌ា ក្រោយ​ពី​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ពេលក្រុម​ជម្រើស​ ជាតិ​​កូ​ឡុំ​ប៊ី​បាន​ផ្តួល​​ក្រុម​​ជម្រើស​ជាតិ​​បា​រ៉ែន ៦-០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។
1
កូ​ឡុំ​ប៊ី ដែលកំពុង​​តែ​កម្តៅ​សាច់​ដុំ​​សម្រាប់​យុទ្ធ​នា​ការ Copa America ក្នុង​ប្រទេស​ស៊ី​លី​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុ​នា ដល់​ថ្ងៃ​ទី​៤ ខែ​កក្ក​ដា មាន​គ្រាប់​បាល់​នាំ​មុខ​មុន​ជា​មួយ​នឹង​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ​ពី​សំ​ណាក់​ខ្សែ​បម្រើ Abel Aguilar នៅនាទី ទី​២២​។ ខ្សែ​ការ​ពារ Mesaed Al Enezi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​ជិត​បញ្ចប់​តង់​ទី​១ ហើយ​កីឡាករ​បម្រុង Edwin Cardona បាន​រក្សា​ការ​នាំ​មុខ​របស់​ក្រុម​មក​ពី​​តំបន់​អាមេ​រិក​ខាង​ត្បូង​មួយ​នេះ ​នៅ​​នាទី ទី​៦៨​។
2
Falcao ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​កា​សែត​ប្រចាំ​ថ្ងៃ​របស់​កូ​ឡុំ​ប៊ី El Tiempo បាន​លើក​ឡើង​ថា កំ​ណត់​ត្រា​​នេះ​មិន​បាន​ស្ថិត​ក្នុង​ចិត្ត​របស់​គេ​ឡើយ​ នៅពេល​ដែល​​រូប​គេ​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី ក្រោយ​ពី​ត្រូវ​បាន​គេ​ទាញ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​។ Falcao ដែល​បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ការ​រក្សា​កៅ​អី​ក្នុង​ជម្រើស​ដំ​បូង​ ក្នុង​ក្លិប Manchester United នៅ​រដូវ​កាល​នេះ បាន​និយាយ​ថា៖ «អ្វី​ដែល​ពិត​នោះគឺ​ថា អ្នក​កំពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ស៊ុត​បាល់់​​ប៉េ​ណាល់​ទី ហើយ​​សូម​​អរ​គុណ​ព្រះ​ដែល​ខ្ញុំ​អាច​​ស៊ុត​បាល់​​ចូល​ទី​»​៕