Real អាចរងពិន័យមិនឲ្យទិញកីឡាករដូច Barca ដែរ
Real Madrid អាចនឹងត្រូវរងពិន័យពី FIFA ដូច Barcelona
ដែររឿងទិញកីឡាករ២នាក់ចូលក្រោមអាយុ១៨ឆ្នាំពីប្រទេសមិនមែននៅ
ទ្វីបអឺរ៉ុប នាពេលកន្លងមក។

យោងតាមកាសែត AS របស់អេស្ប៉ាញបានបញ្ជាក់ថា Real Madrid កំពុងជាប់ទាក់ទិនរឿងទិញកីឡាករ២នាក់ក្រោមអាយុ១៨ឆ្នាំពីប្រទេស វេណេហ្ស៊ុយអេឡាគឺ Manuel Godoy និង Fernando Macias កាលពីឆ្នាំ២០១២ និង២០១៣ ខណៈដែលពួកគេទាំងពីរនាក់នោះ ទើបតែមានអាយុជាង១០ឆ្នាំប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ប្រសិនបើខាង FIFA ពិតជារកឃើញថារឿងខាងលើនេះពិតមែននោះ ក្លិប Real Madrid ត្រូវទទួលរងពិន័យដូចក្លិប Barcelona ដែរ ពោលគឺមិនអនុញ្ញាតឱ្យទិញកីឡាករថ្មីចូលរយៈពេល១២ខែ។

សូមបញ្ជាក់ពីច្បាប់របស់ FIFA បានចែងបន្តិចថា ក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបទាំងអស់អាចដោះដូរកីឡាករបានគ្រប់ រូបភាព (មិនគិតអាយុ) ប៉ុន្តែមិនអាចទិញកីឡាករពីប្រទេសក្រៅទ្វីបមកចូលក្រុមបានទេ ប្រសិនបើកីឡាករនោះក្រោមអាយុ១៨ឆ្នាំ។ ករណីលើកលែង ប្រសិនបើកីឡាករនោះទិញមកហើយចូលសញ្ជាតិក្នុងប្រទេសអឺរ៉ុប នោះមិនខុសច្បាប់នោះទេ ហើយការយល់ព្រមនោះទៀតសោតគឺត្រូវឱ្យឪពុកម្ដាយរបស់កីឡាកររូបនោះ ចុះជាលាយលក្ខណ៍អក្សរដើម្បីឱ្យកូនរបស់ពួកគេចូលសញ្ជាតិឱ្យបាន ត្រឹមត្រូវ។ ឧទាហរណ៍ដូច Lionel Messi អញ្ចឹង រូបគេមកលេងនៅ Barcelona តាំងពីតូច ហើយក៏មានសញ្ជាតិអេស្ប៉ាញផងដែរ។
ងាកមកខាង Real Madrid វិញក៏កំពុងត្រៀមឯកសារដើម្បីតវ៉ារឿងដែលខាង FIFA បានចោទប្រកាន់នេះដែរ ហើយក៏សង្ឃឹមថានឹងអាចគេចផុតពីការពិន័យនេះ ខណៈពេលនេះយុរជន Fernando Macias កំពុងលេងនៅឈុតយុវជន Rayo Vallecano ក្នុងលក្ខខ័ណ្ឌខ្ចីជើង៕

រូបថត Manuel Godoy ឆ្វេង និង Fernando Macias ស្ដាំ

Post a Comment