Header Ads

កូរ៉េខាងត្បូង ឬ អូស្រ្ដាលី លើក​ពាន Asian Cup ល្ងាច​នេះ?

ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ជើង​ឯក​ទ្វីប​អាស៊ី ឬ AFC Asian Cup ឆ្នាំ​២០១៥ បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​​នា​ម៉ោង​៤:០០ល្ងាច​នេះ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​អូស្រ្ដាលី ប៉ះ​ក្រុម​មិន​ដែល​ចាញ់ ​កូរ៉េខាងត្បូង។

asiancup

ក្រុម​ទាំង​២​បាន​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ តាម​ពូល ដោយ​ក្រុម​កូរ៉េខាងត្បូង យក​ឈ្នះ​ប្រផុតប្រផើយ ១-០។ មុន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​នេះ ក្រុម​ទាំង​២​ សុទ្ធ​តែ​ឈ្នះ​គូ​ប្រកួត​ ២-០ ដូច​គ្នា​កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លោក Ange Postecoglou នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដឹក​នាំ​អូស្រ្ដាលី​ឲ្យ​ស្គាល់​ជាតិ​ពាន​រង្វាន់​ នេះ​ជា​លើក​ដំបូង ក្រោយ​ចាញ់​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១១​ក្នុង​ម៉ោង​បន្ថែម​ទាំង ​គួរ​ឲ្យ​សោកស្ដាយ។ ចំណែក​កូរ៉េខាងត្បូង​វិញ ក៏​នឹង​ប្រឹង​ធ្វើ​យ៉ាង​ណា​អាច​ឈ្នះ​ពាន​នេះ​ជា​ថ្មី​ផង​ដែរ ក្រោយ​ខកខាន​​អស់​រយៈ​ពេល​៥៥ឆ្នាំ​មក​ហើយ។

កំណត់ត្រា​សំខាន់ៗ​មួយ​ចំនួន​ទាក់ទង​ក្រុម​ទាំង​២៖

23

កូរ៉េខាងត្បូង​ ធ្លាប់​លើក​ពាន AFC Asian Cup ២ដង តែ​តាំង​ពី​ឆ្នាំ ១៩៥៦ និង​ឆ្នាំ​១៩៦០។

បន្ទាប់​ពី​លើក​ពាន​២​​ដង​នោះ​មក​ហើយ ក្រុម​ដែល​មាន​រហស្សនាម​ថា​ The Red Devils នេះ បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​៣ដង​ គឺ​ចាញ់​អ៊ីរ៉ង់ ឆ្នាំ​១៩៧២, ចាញ់​គុយវ៉ែត ឆ្នាំ​១៩៨០ និង​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ​១៩៨៨។

អូស្រ្ដាលី​ បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កាតារ ឆ្នាំ​២០១១ ដោយ​ចាញ់​ជប៉ុន ១-០ ក្នុង​ម៉ោង​បន្ថែម​១៥នាទី​២ដង។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៣​នៃ​ក្រុម​ទាំង​២​ក្នុង​ប្រវត្តិ AFC Asian Cup ដោយ​២ដង​កន្លង​មក ​កូរ៉េខាងត្បូង ឈ្នះ​១ ស្មើ​១។

​កូរ៉េខាងត្បូង មិន​ទាន់​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ណា​ឡើយ​ក្នុង​ Asian Cup ឆ្នាំ​២០១៥​នេះ ដោយ​ឈ្នះ​ទាំង​៥ប្រកួត។

AFC Asian Cup 2015

លទ្ធផល​៥ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២

12

ប្រវត្តិ​ជួប​គ្នា​៥ប្រកួត​ចុង​ក្រោយ

match

ព្យាករណ៍​​របស់​ Sabay៖ កូរ៉េខាងត្បូង ២-១ អូស្រ្ដាលី

សម្រាប់​ប្រិយមិត្ត​វិញ តើ​គិត​ថា អូស្រ្ដាលី និង​កូរ៉េខាងត្បូង ក្រុម​ណា​នឹង​លើក​ពាន AFC Asian Cup ឆ្នាំ​២០១៥ ?