Header Ads

Everton បំបែកកំណត់​ត្រា​​ដើម្បី​ផ្ទេរ Lukaku ពី​ Chelsea ក្នុង​តម្លៃ​ខ្លួន​២៨​លាន​ផោន

ក្លិប Everton បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Chelsea សម្រាប់​តម្លៃ​ខ្លួន​២៨​លាន (ស្មើ​នឹង​៤៧,៣៦​លាន​ដុល្លារ​អាមេ​រិក) ដែល​ជា​តម្លៃ​​ខ្លួន​ជា​កំ​ណត់​ត្រា​របស់​ក្លិប​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​វ័យ​២១​​ឆ្នាំ​រូប​នេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៦​គ្រាប់​ក្នុង​ពេល​ខ្ចី​ជើង​លេង​ឲ្យ Everton កាល​ពី​រដូវ​កាល​មុន បាន​ចុះ​ហត្ថ​លេខា​រយៈ​ពេល​៥​ឆ្នាំ​នៅ​ឯ​កីឡ​ដ្ឋាន Goodison Park​។ លោក Roberto Martinez គ្រូ​បង្វឹក​របស់ Everton បាន​និយាយ​ថា៖ «ការ​ចុះ​ហត្ថ​លេខា​នេះ​មិន​មែន​សំ​ខាន់​សម្រាប់​តែ​រដូវ​កាល​នេះ​ឡើយ​។ វា​ជា​ថ្ងៃ​ដ៏​សំ​ខាន់​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ក្លិប​កីឡា​បាល់​ទាត់​នេះ​»​។

0.8% ទឹកប្រាក់បង្វិលសងវិញគ្មានដែនកំនត់សំរាប់កាស៊ីណូ

Likiki
Lukaku បាន​ចូល​រួម​ជា​មួយ​នឹង Chelsea ពី​ក្លិប Anderlecht សម្រាប់​តម្លៃ​ខ្លួន​​១៨​លាន​ផោន (ស្មើនឹង​៣០,៤៤​លាន​ដុល្លារ​អាមេ​រិក) កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ប៉ុន្តែ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ​ត្រឹម​តែ​១៥​លើក​ប៉ុណ្ណោះ​។ ក្រោយ​ពី​​បាន​ចុះ​ហត្ថ​លេខា​របស់​គេ​នៅ​កីឡ​ដ្ឋាន Goodison កីឡាករ Lukaku បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អាយុ​២១​ឆ្នាំ​ហើយ ខ្ញុំ​ត្រូវ​តែ​លេង​ក្នុង​ក្រុម​ដ៏​ល្អ​មួយ​។ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​មាន​កៅអី​មួយ​​​ដែលខ្ញុំ​មាន​អារម្មណ៍​ថា ត្រឹម​ត្រូវ​។ ខ្ញុំ​បាន​សម្រេច​ចិត្ត​យ៉ាង​រហ័ស ព្រោះ​ខ្ញុំ​ចង់ត្រឡប់​​ទៅ​វិញ​។ នេះ​ជា​កន្លែង​របស់​ខ្ញុំ​»​។ ការ​ផ្ទេរ​របស់ Lukaku បាន​​បំបែក​កំណត់​ត្រា​កាល​ពី​មុន​​ដែល​មាន​ចំនួន​១៥​លាន​ផោន​សម្រាប់​ការ​ផ្ទេរ Marouane Fellaini នៅ​ពេល​ដែល​រូប​គេ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Everton ពី​ក្លិប Standard Liege កាល​ពី​ឆ្នាំ​២០០៨​។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា Everton នឹង​ត្រូវ​ចំ​ណាយ​ប្រាក់​ក្នុង​ដំ​ណាក់​​កាល​ទី​១​ចំនួន​២៣,៧​លាន​ផោន នៅ​មុន​ពេល​ក្លិបនេះ​បាន​ប្រកាស​ពី​តម្លៃ​ខ្លួន​២៨​លាន​ផោន​។
romelu-lukaku-everton_3180694
Chelsea ជឿ​ជាក់ថា ការ​ផ្ទេរ​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ទី​តាំង​ដ៏​រឹង​មាំ​ក្នុង​ការ​​ឆ្លើយ​តប​ទៅ​នឹង​​ច្បាប់​ប្រកួត​ផ្នែក​ហិរញ្ញ​វត្ថុ​ដោយ​យុត្តិ​ធម៌​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់ថា UEFA​។ លោក Martinez បាន​ឲ្យ​ដឹង​ថា៖ «យើង​ដឹង​ថា Romelu នៅ​តែ​ជា​កីឡាករ​វ័យ​ក្មេងម្នាក់ ហើយ​សក្តា​នុពល​ដែល​រូប​គេ​មាន​ពិត​ជា​មាន​តែ​មួយ ហើយ​យើង​សង្ឃឹម​ថា នឹង​ឃើញ​រូប​គេ​រីក​រាយ​ជា​មួយ​នឹង​កីឡា​បាល់​ទាត់​របស់​គេ ក៏​ដូច​ជា​​សង្ឃឹម​ថា ឃើញ​រូប​គេ​មាន​ការ​រីក​​ចំ​រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​ទៀត​។ Lukaku បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​ក្នុង​ពេល​ស្ថិត​ក្នុង​វ័យ​១៦​ឆ្នាំ​ជា​មួយ​នឹង​ក្លិប Anderlecht ក្នុង​​រដូវ​កាល​ឆ្នាំ​២០០៩-២០១០ ដែល​នៅពេល​​នោះ​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៥​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ឈ្នះ​ពាន​រង្វាន់​លីក​របស់​បែល​ហ្ស៊ិក​៕