Header Ads

Dzeko ចុះកុងត្រាថ្មីបួនឆ្នាំជាមួយ Manchester City រហូតដល់ឆ្នាំ ២០១៨

ខ្សែ​ប្រយុទ្ធ​ Edin ​Dzeko  ​របស់ក្រុម​ Manchester​ City ​កិច្ចសន្យា​របស់គាត់​ជាមួយ​នឹងក្លឹប​នៅសល់​តែរយៈ​មួយឆ្នាំ​ទៀត​ ប៉ុណ្ណោះ​នឹងត្រូវ​ផុតកំណត់​ ហើយនា​ពេល​បច្ចុប្បន្ន​គាត់បាន​ទទួលយក​សំណើរ​មួយពី​ក្រុមដើម្បី​ចុះកិច្ច​ព្រមព្រៀង​ថ្មី​បន្ត​​ ស្នាក់នៅ​ក្លឹបមួយ​នេះរហូត​ដល់ឆ្នាំ​ ២០១៨ ​ប៉ុន្តែមិន​បង្កើន​ប្រាក់ខែ​នោះទេ​ ។ បើយោងតាមសេចក្តីរាយការណ៍ពី ប្រទេស​អង់គ្លេស​បានឲ្យ​ដឹងថា​ Edin ​Dzeko ​បានយល់​ព្រមចុះ​កិច្ចសន្យា​ថ្មីរយៈ​ពេលបួន​ឆ្នាំក្រុម​ Manchester ​City​ តែមិន​តំឡើង​ប្រាក់ខែ​បន្ថែមទៅ​ដល់រូប​គាត់ឡើយ។
edon-dzeko-1-
Dzeko ​នាពេល​​បច្ចុប្បន្ននេះប្រាក់​ខែ​ ១៨,៩០០០ ​អឺរ៉ូក្នុង​មួយសប្តាហ៍​ ហើយឥឡូវ​នេះកិច្ច​ព្រមព្រៀង​របស់គាត់​នឹងចាប់​ ផ្តើម​ដំណើរការ​ពីថ្ងៃនេះ​តទៅរហូត​ដល់ឆ្នាំ​ ២០១៨ ​សេចក្តី​ប្រកាស​ត្រូវបាន​គេរំពឹង​ថានឹង​ធ្វើនៅ​មុនពេល​រដូវកាលថ្មី​ នេះ​ចាប់ផ្តើម​ ។ Dzeko ​បានបង្ហាញ​ខ្លួនលើក​ដំបូង​ជាមួយ​ក្លឹបមួយ​នេះក្រោម​ការដឹក​នាំរបស់​លោក​ Roberto Mancini​ គឺជា​អ្នកទទួល​បន្ទុក​ ពេលចាប់​ផ្តើមការ​​ប្រកួត​រក​គ្រាប់​បាល់​បាន​​ ១៦គ្រាប់​​ក្នុងអំឡុង​ពេលយុទ្ធ​នាការ​ក្របខ័ណ្ឌ​ Premier​ League​  ២០១២-១៣ ​។
DZEKO3_1653976a
ទោះយ៉ាង​ណា​ Dzeko ​បានចាប់​ផ្តើមរីក​ចម្រើន​កម្រិត​បច្ចេកទេស​នៅក្រោម​ការគ្រប់​គ្រង​របស់​លោក​ Pellegrini ។ Dzeko ​បាន​និយាយ​ថាខ្ញុំ​ពិតជា​រីករាយ​ណាស់នៅ​ក្នុងទី​ក្រុង​មួយនេះ​ ហើយនៅ​ពេលដែល​បានដឹង​អំពីកិច្ច​សន្យាថ្មី​ របស់ខ្លួន​​កាលពី​ដើម​សប្តាហ៍​នេះ​ថានឹង​មានអ្វី​កើត​ឡើង​ដែល​សារៈ​សំខាន់​សម្រា​ប់​ខ្ញុំ​ ។ វាសំ​ខាន់​ខ្លាំង​ណាស់​សម្រាប់ ខ្ញុំ​នឹងមាន​អារម្មណ៍ថា​មានទំនុក​ចិត្តជាមួយ​អ្នកចាត់ការ​ទូទៅនៅ​ក្នុងរដូវ​កាលមុន​គឺមាន​ភស្តុ​តាង​ នេះជា​អ្វីៗ​គ្រប់​យ៉ាង ​ដែល​ខ្ញុំ​ចង់​និយាយ​ ។ Dzeko ​នឹងក្លាយ​ជាកីឡាករ​ទីមួយ​ក្នុងក្រុម​ទីបីដែល​បានផ្តល់​ជូនកុង​ត្រាថ្មី​ក្នុងអំឡុង​ពេលរដូវ​ ក្តៅនេះ​ដែល​មាន​ដូ​ចជា​ Alexsandar​ Kolarov ​និង ​Samir ​Nasri ។