Header Ads

Chelsea ត្រៀមទឹកប្រាក់ ២០លានផោនទិញខ្សែការពារ Joao Miranda ពីក្រុម Atletico Madrid

ក្រុម​តោខៀ​វ Chelsea ​បានធ្វើ​ការផ្តល់​ជូន​តម្លែ​ខ្លួនខ្សែ​ការពារ​អន្តរ​ជាតិ​ប្រេស៊ីល​ Joao Miranda ​ក្នុង​តម្លៃ​ ២០លាន​ ផោន​ទៅ​ដល់​ក្រុម​ Atletico Madrid ​ហើយ​សង្ឃឹម​ថាក្រុម​ម្ចាស់​ជើង​ឯក​ La Liga​ ​មួយនេះ​នឹងយល់​ព្រមទទួល​យក​​សំ​​ណើរ​នេះ​។ ​ខ្សែការ​ពារវ័យ​ ២៩ឆ្នាំ​រូបនេះ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​សម្រាប់​ក្រុម​ Atletico Madrid ​ឈ្នះពាន​រង្វាន់​ La Liga​ និងបាន​ឈានទៅ​ដល់ពាន​រង្វាន់​ក្របខ័ណ្ឌ​ Champions League ​វគ្គផ្តាច់​ព្រ័ត្រ​កាលពី​រដូវ​កាល​មុន​។
Joao Miranda 1
ហើយ​ឥឡូវ​នេះ​សារព័ត៌​មាន​ Daily ​Express ​បាន​និយាយ​ថាលោក​ Jose ​Mourinho​ បានចាប់​អារម្មណ៍​ជាមួយ​កីឡាករ​ រូបនេះ​ថែមទាំង​បានទះ​ដៃផ្តល់​ជូនតម្លៃ​ ២០លាន​ផោន​ដើម្បី​នាំគាត់​មក​កាន់​ Stamford ​Bridge​ ។ Miranda ​ត្រូវបាន​គេ​ កំណត់​តម្លៃ​ចេញ​ផ្សាយ​ ២៤លាន​ផោន​ ប៉ុន្តែ​ក្រុមតោ​ខៀវជឿ​ជាក់ថា​ពួកគេ​អាចទាក់​ទាញឲ្យ​គាត់កាត់​តម្លៃ​ទាបជាង​ នេះ​បន្តិច​។
Jose-Mourinho
ក្រុម​ Manchester United ​និង​ Barcelona ​ត្រូវបាន​គេស្គាល់​ផងដែរ​ថាបាន​ចាប់​អារម្មណ៍​លើ​ Miranda ​ប៉ុន្តែ​កីឡាករ​ ប្រេស៊ីល​រូបនេះ​បញ្ជាក់​មានការ​ចូលចិត្ត​ឱកាស​ដែលបាន​ផ្សារភ្ជាប់​ជាមួយ​នឹងអតីត​មិត្តរួម​ក្រុម​ Diego Costa ​និង​ Luis Felipe ​ដែលស្នាក់​នៅតោ​ខៀវ​ស្រាប់​។ លោក ​Mourinho ​បាននិយាយ​កាលពី​សប្តាហ៍​មុនថា​មិនស្វែង​រក​កីឡាករ​ ចំណូល​ថ្មីបន្ថែម​ទៀតចាប់​តាំងពីការ​ពិភាក្សា​ជាមួយ​កីឡាករ​ Didier Drogba ​ត្រូវបាន​ធ្លាក់ចុះ​ ។