Arsenal ត្រូវជួបក្រុម Besiktas ខណៈការពិន័យ Legia Warsaw នាំឲ្យ Celtic វិលទៅជួប Maribor
ក្រុម Arsenal នឹងត្រូវជួបជាមួយនឹងក្រុមតួកគី Besiktas ហើយក្រុម Celtic ត្រូវប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកស្លូវ៉ាគី Maribor ក្នុងវគ្គជម្រុះ (Playoff) នៃក្របខ័ណ្ឌ Champions League នៅចុងខែនេះ។ វាមាននូវរឿងដ៏មិននឹកស្មានដល់មួយនៅប៉ុន្មានចុងក្រោយ នៅមុនពេលការចាប់ឆ្នោតកាលពីថ្ងៃសុក្រក្នុងទីក្រុង Nyon ដែលនៅពេលនោះក្លិបរបស់ប៉ូឡូញ Legia Warsaw បានផ្តួលទទួលជ័យជម្នះ ៦-១ លើក្រុម Celtic ក្នុងការប្រកួតវគ្គជម្រុះជុំទី៣នោះ ត្រូវបានលុបឈ្មោះចេញ។ Legia ត្រូវបានទម្លាក់ឲ្យទៅប្រកួតវគ្គជម្រុះនៃក្របខ័ណ្ឌ Europa League វិញ សម្រាប់ការដាក់កីឡាករមិនមានសិទ្ធិចូលប្រកួតម្នាក់។ នៅខណៈនោះផងដែរ Arsenal ត្រូវតែយកឈ្នះលើក្រុម Besiktas ដើម្បីបង្ហាញខ្លួនជាលើកទី១៧ជាប់ៗគ្នាក្នុងការប្រកួតចែកពូលនៃក្របខ័ណ្ឌ Champions League។

គួរបញ្ជាក់ផងដែរថាកាលពីរដូវកាលមុន ក្រុមកាំភ្លើងមួយនេះបានផ្តួលក្រុមរបស់តួកគីមួយផ្សេងទៀត Fenerbahce ដើម្បីឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមរបស់លោក Arsene Wenger ត្រូវធ្លាក់ចេញនៅពេលជួបក្រុម Bayern Munich។ ក្នុងការប្រកួតវគ្គជម្រុះផ្សេងទៀត ក្រុម Lille នឹងជួបជាមួយនឹងក្រុមម្ចាស់ជើងឯកឆ្នាំ២០០៤ FC Porto ខណៈដែលក្រុម Napoli ត្រូវជួបជាមួយនឹងក្រុម against Athletic Bilbao ហើយ Bayer Leverkusen នឹងត្រូវប៉ះជាមួយ FC Copenhagen។ ការប្រកួតជើងទី១នឹងត្រូវរៀបចំឡើងនាថ្ងៃទី១៩ និង២០ ខែសីហា ខណៈដែលការប្រកួតជើងទី២ នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី២៦ និងទី២៧។ ក្រុមដែលឈ្នះចំនួន១០ក្រុមនឹងចូលរួមជាមួយនឹងក្រុមចំនួន២២ដែលបានឈានទៅប្រកួតជាស្វ័យប្រវត្តិក្នុងវគ្គចែកពូល ដែលនឹងចាប់ផ្តើមប្រកួតនៅក្នុងខែកញ្ញា៕
ការចាប់ឆ្នោប្រកួតវគ្គជម្រុះនៃ Champions League៖
Maribor (ស្លូវេនី) v Celtic (ស្កុតឡេន)
Salzburg (អូទ្រីស) v Malmo (ស្វ៊ីស)
Aalborg (ដាណឺម៉ាក) v APOEL (ស៊ីប)
Steaua Bucharest (រ៉ូម៉ានី) v Ludogorets (ប៊ុលហ្គារី)
Slovan Bratislava (ស្លូវ៉ាគី) v BATE (បេឡារុស)
Besiktas (តួកគី) v Arsenal (អង់គ្លេស)
Standard Liege (បែលហ្ស៊ិក) v Zenit St Petersburg (រុស្ស៊ី)
FC Copenhagen (ដាណឺម៉ាក) v Bayer Leverkusen(អាល្លឺម៉ង់)
Lille (បារាំង) v FC Porto(ព័រទុយហ្គាល់)
Napoli (អ៊ីតាលី) v Athletic Bilbao (អេស្ប៉ាញ)
Salzburg (អូទ្រីស) v Malmo (ស្វ៊ីស)
Aalborg (ដាណឺម៉ាក) v APOEL (ស៊ីប)
Steaua Bucharest (រ៉ូម៉ានី) v Ludogorets (ប៊ុលហ្គារី)
Slovan Bratislava (ស្លូវ៉ាគី) v BATE (បេឡារុស)
Besiktas (តួកគី) v Arsenal (អង់គ្លេស)
Standard Liege (បែលហ្ស៊ិក) v Zenit St Petersburg (រុស្ស៊ី)
FC Copenhagen (ដាណឺម៉ាក) v Bayer Leverkusen(អាល្លឺម៉ង់)
Lille (បារាំង) v FC Porto(ព័រទុយហ្គាល់)
Napoli (អ៊ីតាលី) v Athletic Bilbao (អេស្ប៉ាញ)
Post a Comment