Van Gaal ដឹកនាំ Man Utd ឈ្នះជាលើកទី២ជាប់គ្នា ឯ Real យប់មិញស៊ីគេមុនហើយទីបំផុតចាញ់ Inter វិញ
អ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម
Manchester United លោក Louis van Gaal
បានដឹកនាំក្រុមទទួលជ័យជម្នះជាលើកទី២ជាប់ៗគ្នាដោយផ្ដួល Roma
៣-២ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ International Champions Cup
2014 នៅសហរដ្ឋអាមេរិកយប់មិញ រីឯ Real Madrid ស៊ី Inter Milan
មុនទៅហើយតែត្រូវ Inter
វាយបករហូតឈ្នះការទាត់ប៉េណាល់ទីកាត់សេចក្ដី៣-២។

សម្រាប់
គូទី១ ក្រុមបិសាចក្រហមរបស់លោក Van Gaal
ដែលយប់មិញដាក់កីឡាករក្មេងៗមួយចំនួនឱ្យចូលលេងក្នុងទម្រង់
៣-៤-១-២និងឱ្យ Tom Cleverley ធ្វើជាប្រធានក្រុមនោះ
បើកការនាំមុខលើ Roma ដល់ទៅ៣-០
មុនក្នុងតង់ទី១បានមកពីការស៊ុតបញ្ចូលទីរបស់ Wayne Rooney
ក្នុងនាទីទី៣៦&៤៥+១ និង Juan Mata ក្នុងនាទីទី៣៩។
តែក្រុមខ្លាំងរបស់អ៊ីតាលីព្យាយាមវាយសម្រុកវិញនៅតង់ទី២រហូតរក
បាន២គ្រាប់ដោយ Miralem Pjanic ក្នុងនាទីទី៧៥និង Francesco
Totti ក្នុងនាទីទី៨៩។ លោក Van Gaal
រីករាយនឹងជ័យជម្នះនេះប៉ុន្តែមិនសូវសប្បាយចិត្តចំពោះទម្រង់លេង
ជាទូទៅរបស់ក្រុមទេ។




រីឯ
គូទី២ ខ្សែប្រយុទ្ធស្លាប Gareth Bale
ស៊ុតចូលពីចម្ងាយយ៉ាងស្រួចឱ្យក្រុមស្ដេចស Real Madrid
នាំមុខតាំងពីនាទីទី១០ តែនៅនាទីទី៦៨
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi
ទាត់បាល់ពិន័យ១១ម៉ែត្រយកស្មើឱ្យ Inter Milan
វិញហើយលទ្ធផលនេះរក្សារហូតចប់៩០នាទី។ Inter
ទទួលបាន២ពិន្ទុបន្ទាប់ពីទាត់ប៉េណាល់ទីឈ្នះ៣-២ ខណៈ Real
បាន១ពិន្ទុពីការចាញ់ប៉េណាល់ទីនេះ។


Post a Comment