Man Utd ប៉ះជាមួយ Roma យប់នេះ បើកឆាកក្នុងពូល A នៃពាន GICC
ក្រុងញូវយ៉ក៖ ក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេស នឹងត្រូវប្រកួតបើកឆាកប្រចាំពូល A ទល់នឹង ក្រុម AS Roma របស់អ៊ីតាលី នៃព្រឹត្តិការណ៍ពានរង្វាន់ អន្តរជាតិ Guinness International Champions Cup ឆ្នាំ២០១៤ របស់សហរដ្ឋអាម៉េរិក ។
នេះជា១ប្រកួតដំបូង ក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ ក្រៅពីបានប្រកួតមិត្តភាពអន្តរជាតិ ដំបូងលេង ឈ្នះក្រុមម្ចាស់ផ្ទះ LA Galaxy របស់អាម៉េរិករហូតដល់ ៧-០ នាដើមសប្តាហ៍នេះស្ថិត ក្រោមការដឹក របស់គ្រូបង្វឹកថ្មីលោក Louis van Gaal ដើម្បីប្រជែងយក ៣ពិន្ទុដំបូងនៅទឹកដី ក្រៅផ្ទះនាម៉ោង០៣ និង០៥នាទី មុនពេល Real Madrid ប៉ះជាមួយ Inter Milan នៅម៉ោង០៥ និង០០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ។
Man Utd ធ្លាប់លេងឈ្នះ Roma ចំនួន៤ដង ស្មើ១ និងចាញ់១ពីប្រវត្តិជួបគ្នា ៦ដងមកនេះក្នុងព្រឹត្តិការណ៍ UEFA Champions Leugue ស្របពេលកីឡាករ ចំណូលថ្មីខ្សែបម្រើ Ander Herrera និងខ្សែការពារ Luke Shaw ដែលបិសាចក្រហម ទើបតែទិញបាននារដូវកាលនេះ នៅតែស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូង ដដែលនៅក្នុង បញ្ជីលោក Van Gaal ខណៈ ដែល Ashley Young ដែលរកបាន២គ្រាប់ កាលពីដើម សប្តាហ៍, Nani និង Shinji Kagawa អាចនឹង អង្គុយក្នុងនាមជាកិឡាករ បម្រុងបណ្តោះអាសន្ន ដោយមាន ខ្សែប្រយុទ្ធ Wayne Rooney និង Daniel Welbeck ដើរតួជាខ្សែប្រយុទ្ធ សំខាន់ដដែល ។
Man Utd មិនធ្លាប់ឈ្នះពាន GICC នេះទេ ហើយជាលើកដំបូងផងដែរ ដែលអាម៉េរិកអញ្ជើញឲ្យចូលរួម ក្នុងយុទ្ធនាការនេះ ហើយក៏ជាការប្រកួតបែប លក្ខណៈទេសចរណ៍ផងដែរ មុនរដូវកាលថ្មីចាប់ផ្តើម ដោយបានស្ថិតនៅ ក្នុងពូល A រួមជាមួយក្រុម AS Roma, Inter Milan របស់អ៊ីតាលី និងក្រុមការពារ តំណែងជើងឯកឆ្នាំទៅ Real Madrid របស់អេស្ប៉ាញ ៕


Post a Comment