Header Ads

Man Utd បង្កើនតម្លៃខ្លួន Arturo Vidal ៤៧,៤លានផោន តើ Juventus លក់ឬមិនលក់

សេចក្តី​​រាយ​​ការណ៍​​មួយបាន​​បង្ហាញថា​​ក្រុម​ Man Utd ​​បាន​បង្កើន​តម្លៃខ្លួន​ Arturo Vidal ​សារជា​ថ្មី​​រហូត​ដល់ទៅ​ ៤៧,៤​ លានផោន​ថាតើ​ក្រុម​ Juventus ​យល់​ព្រម​លក់​ឬមិន​លក់​។ ​ខ្សែ​បម្រើ​អន្តរជាតិ​ឈីលី​រូបនេះ​​ត្រូវ​បានផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រុម​ Man Utd ​នៅ​គ្រប់​រដូវ​ក្តៅ​ទាំងអស់​ ហើយ​ឥឡូវ​នេះ​ក្រុម​បិសាច​ក្រហម​បាន​បង្ហាញ​ពី​ គោល​បំណង​ចង់បាន​កីឡាក​រ​រូប​នេះ​សារ​ជាថ្មី​ដើម្បីនាំ​រូបគាត់​ទៅកាន់​ ទឹកដី​ប្រទេស​អង់គ្លេស​ សម្រាប់​រដូវ​កាល​ក្រោយ​ ។​
Arturo-Vidal-1
កាសែត​អ៊ីតាលី​ Gazzetta ​Dello ​Sport ​បាន​និយាយ​ថាលោក​ Louis Van Gaal ​បាន​ផ្ដល់​ជូនតម្លៃ​សា​រថ្មី​ទៅលោក​ Fernando​ Felicevich ​ភ្នាក់ងារ​របស់​កីឡាករ​ Vidal ​សប្តាហ៍នេះ​ ហើយ​លោក​គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ដល់ក្រុម​ Juventus ​ឲ្យពួក​គេធ្វើការ​ពិចារ​ណា​ ។ van Gaal ​​បានចូល​​ចិត្ត​​ Vidal ​ចាប់តាំង​​ពីឃើញ​​សមត្ថភាព​​កីឡាករ​​រូបនេះ​​ នៅក្នុង​​ប្រទេស​​អាល្លឺម៉ង់​ ​ហើយចង់​​កសាង​​មុខមាត់​ក្លឹបថ្មី​​នៅរដូវ​កាលក្រោយ​ដោយមាន​ការចូល​រួមពី​ កីឡាករ​រូបនេះ​។
Arturo-Vidal-2
ហង្ស​ក្រហម​ Liverpool ​និង Arsenal ​ក៏ត្រូវ​បានផ្សារ​ភ្ជាប់ជាមួយ​នឹង​ Vidal ផង​ដែរ​ ប៉ុន្តែ​ត្រូវបាន​គេគិត​ថា គ្មាន​ភាគីណា​​ត្រូវបាន​ពិចារ​ណាការ​ផ្តល់​ជូនតម្លៃ​សម្រាប់​ប្រជែង​ជាមួយ​ Man Utd ​ឡើយ​។​