Header Ads

Atletico Madrid កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធ Javier Hernandez ពីក្រុម Man Utd

Atletico Madrid ​បាន​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​រៀបចំ​បើក​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ Manchester United ​ដើម្បី​ឲ្យលេច​ ចេញ​នូវ​កិច្ចព្រម​ព្រៀង​មួយ​ក្នុងការ​នាំយក​ខ្សែ​ប្រយុទ្ធ​ Javier Hernandez ​មក​កាន់​ទឹកដី​ប្រទេស​អេស៉្បាញ​ សម្រាប់​រដូវ កាល​​ក្រោយ​​ ។ ​ខ្សែ​ប្រយុទ្ធ​​ជួរមុខ​​ម៉ិក​ស៊ិក​​រូបនេះ​ត្រូវបាន​គេកំណត់​ថាមាន​តួនាទី​នៅ​ទឹកដី​ Old Trafford ​ត្រឹមតែ​រយៈ​ ពេល​ ១៨ខែ​​ចុងក្រោយ​ប៉ុណ្ណោះ​ ហើយត្រូវ​បានគេ​ពិចារ​ណាពី​អនាគត​របស់គាត់​នៅមុន​ពេល​រដូវកាល​ថ្មីត្រូវ​បានបើក​ ។​
Javier Hernandez  1
Arsenal​ និង Newcastle ​កាលពី​មុនបាន​ផ្សារភ្ជាប់​ជាមួយ​នឹងការ​ផ្ទេរ​ Hernandez ​ប៉ុន្តែត្រូវ​បានគេ​គិតថា​កីឡាករ​រូបនេះ​បាន​កំណត់​បេះដូង​របស់គាត់​ប្តូរទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ ។ ក្រុម​ Atletico ​Madrid ​ដែលជា​អ្នកឈ្នះ​ពានរង្វាន់​ La Liga​ រដូវកាល​មុនត្រូវ​បានផ្សារ​ភ្ជាប់ជាមួយ​គាត់កាល​ពីសប្តាហ៍​មុន​ ហើយ​ឥឡូវនេះ​អ្នកគ្រប់​គ្រង​ Diego ​Simeone​ បាន​បញ្ជាក់​ថាក្លឹប​កំពុង​ធ្វើការ​ជាមួយ​ក្រុម​ Man Utd ​ឲ្យលេច​ចេញ​នៅ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់គាត់​។
Javier Hernandez  2
ក្រុមអ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថាក្រុម​ណា​ដែល​​កំពុង​មាន​​ការចាប់​​អារម្មណ៍​​លើ​​ Hernandez ​​អាចនឹង​​មានឱកាស​​យក​​កីឡាករ​​រូបនេះ​​ទៅចូល​​រួមក្រុម​នៅមុនពេល​បង្អួចផ្ទេរ​ត្រូវបិទ​ ។ វាត្រូវ​បានគេ​គិតថា​ក្រុម​ Man Utd ​អាចចង់​បានតម្លៃ​ ១៥លាន​ផោន​សម្រាប់​កីឡាករ​វ័យ​ ២៦ឆ្នាំ​រូបនេះ​ ប៉ុន្តែក្រុម​ Atletico ​Madrid ​ជឿថា​ពួកគេ​អាចទទួល​បាន​ Hernandez ពីក្រុម​ Man Utd ​ក្នុងតម្លៃ​ប្រហែល​ ១០លាន​ផោន​។