Header Ads

Primier League៖ តោ​ខៀវ Chelsea លែង​មាន​​សង្ឃឹម​ ខណៈ Man City និង Liverpool នៅ​តែ​សង្ឃឹម​រៀងៗ​ខ្លួន

ការ​ប្រ​កួត Barcelays English Primier League ​បាន​ឈាន​មក​ដល់​សប្ដាហ៍​ចុង​ក្រោយ​​ហើយ ប៉ុន្ដែ​នៅ​មិន​ទាន់​ប្រា​កដ​នៅ​ឡើយ​ថា​ក្រុម​ណា​នឹង​លើក​ពាននៅឡើយ​ ខណៈ​ដែល Chelsea លែង​មាន​​សង្ឃឹម ដោយ​សារ​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា​ ០ ទល់​នឹង ០ ជា​មួយ Norwich City កាល​ពី​យប់​មិញ ស្រប​​ពេល​ដែល Man City ឡើង​មក​លើ​កំពូល​តារាង ហើយ​សល់​ពី​ប្រ​កួត​ដូច​គ្នា​ជា​មួយ​នឹង Liverpool។
Chelsea
Chelsea នៅ​សល់​តែ ១ ប្រ​កួត​ក្នុង​ដៃ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី៣ នៃ​តារាង Primier League មាន ៧៩ ពិ​ន្ទុ ហើយ​មាន ១ ពិ​ន្ទុ​តាម​ពី​ក្រោយ Manchester City និង Liverpool ដែល​មាន​ការ​ប្រ​កួត​ ២ ប្រ​កួត​ក្នុង​ដៃ​។
Chelsea ​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា​ ០ ទល់​នឹង ០ ប៉ុណ្ណោះជា​មួយ Norwich City កាល​ពី​យប់​មិញ បើទោះ​បី​ជា​ប្រឹង​ប្រែង​វាយ​លុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដែរ ពោល​គឺ​បាន​ត្រឹម​ធ្វើ​ឲ្យ​លោក Jose Mourinho និង​កីឡាករ​របស់ Chelsea មួយ​ចំនួន​ខក​ចិត្ត​តែ​ប៉ុណ្ណោះ។
Chelsea 2
ក្រុម​ម្ចាស់​ផ្ទះ Chelsea មាន​សាច់​បាល់​គ្រប​ដណ្ដប់​យ៉ាង​លើស​លប់​លើ​ក្រុម​ភ្ញៀវ Norwich City ពោល​គឺ ៧១% ទល់​នឹង ២៩% ហើយ​ក្រុម​នេះ​បាន​ព្យាយាម​ស៊ុត​ទៅ​លើ​គូ​ប្រ​កួត​រហូត​ដល់​ទៅ ​២៣ លើក​ ប៉ុន្ដែ​ក្នុង​នោះ​មាន​តែ​ ៤ លើក​ប៉ុណ្ណោះ​ដែល​ចំ​គោល​ដៅ ខណៈ ១០ លើក​ផ្សេង​ទៀត​ខុស​គោល​ដៅ ​រារាំង​បាន​ដោយ​ខ្សែ​ការ​ពារ ៩ ឡើក ហើយ ២ លើក​ផ្សេង​ទៀត​បាន​បុក​នឹង​ប​ង្គោល​ទី។ ដោយ​ឡែក​ក្រុម​ភ្ញៀវ​ក្រៅ​ពី​មិន​សូវ​មាន​សាច់​បាល់​លេង​ហើយ ក៏​រឹត​តែ​មិន​សូវ​មាន​ឱ​កាស​ល្អ​ថែម​ទៀត ពោល​គឺ​ស៊ុត​បាន​តែ ៦ លើក​ប៉ុណ្ណោះ ក្នុង​នោះ​ចំគោល​ដៅ ៣ លើក និង​ការ​ពារ​បាន​ដោយ​ខ្សែ​ការ​ពារ Chelsea ២ លើកផង​ដែរ។
Liverpool នឹង​ត្រូវ​ធ្វើ​ការ​ប្រ​កួត​សប្ដាហ៍​ទី ៣៧ របស់​ខ្លួន​នៅ​យប់​នេះ ដោយ​ត្រូវធ្វើ​ដំណើរ​ទៅ​​ជួប​ជា​មួយក្រុម Crystal Palace ដែល​កំពុង​លេង​ឡើង​ជើង​គួរ​សម មួយ​រយៈ​ចុង​ក្រោយ​​នេះ។ ប្រសិន​បើ Liverpool អាច​យក​ជ័យ​ជម្នះ​លើ​ម្ចាស់​ផ្ទះ Crystal Palace នោះ​ក្លឹប​នឹង​ឡើង​មក​កំ​ពូល​តារាង​វិញ​ជា​បណ្ដោះ​អា​សន្ន ដោយ​ត្រូវ​រង​ចាំ​អ៊ុត​លទ្ធ​ផល​​រវាង Manchester City និង Aston Villa នៅ​រាត្រី​ថ្ងៃ​ពុ​ធ។
37 top
ក្រុម​កំ​ពូល​តារាង​ទាំង​ពីរ​នេះ​នៅ​តែ​មាន​សង្ឃឹម​ដូច​គ្នា​ ខណៈ​ដែល ២ ប្រ​កួត​ចុង​ក្រោយ​នេះ ​ត្រូវ​ជួប​ជា​មួយ​ក្រុម​ខ្សោយ​ៗ​ដូច​គ្នា។ Man City ត្រូវ​ជួប​ជា​មួួយ West Ham United ចំណែក​ឯ Liverpool ត្រូវ​ជួប​ជា​មួយ Newcastle United នៅ​សប្ដាហ៍​ផ្ដាច់​ព្រ័ត្រ។
បច្ចុប្បន្ន Manchester City និង Liverpool មាន ៨០ ពិ​ន្ទុ​ស្មើ​គ្នា​ ប៉ុន្ដែ​ខុស​គ្នា​ត្រង់​គ្រាប់​បាល់ ទោះ​បី​ជា​មាន​គ្រាប់​បាល់​ស៊ុត​បញ្ជូល​ទី​ក្រុម​ផ្សេង​ស្មើ​គ្នា​ ៩៦ គ្រាប់​ដូ​ច​គ្នា​ក៏​ពិត​មែន ប៉ុន្ដែ Man City​ របូត​គ្រាប់​បាល់​តិច​ជាង Liverpool ពោល​គឺ ៣៧ ទល់​នឹង ៤៦ ដូច​នេះ Man City មាន​គ្រាប់​បាល់​នៅ​សល់ ៥៩ គ្រាប់ ចំណែក​ឯ Liverpool វិញ​មាន​តែ ៥០ គ្រាប់​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី Man City មាន​សង្ឃឹម​ខ្ពស់​ជាង Liverpool ខណៈ​អ្ន​ក​វិភាគ​របស់ 855LIVE.COM ជឿ​ថា Man City មាន​ឱ​កាស​លើក​ពាន ៦៣% ចំណែក​ឯ Liverpool មាន​ ៣៥% ខណៈ​ដែល Chelsea ​នៅ​សល់​សង្ឃឹម​តែ ២% ប៉ុណ្ណោះ។
37 Buttom
ដោយ​ឡែក​ក្រុម​បាត​តារាង Cardiff City និង Fulham នឹង​ត្រូវ​ធ្លាក់​ទៅ​កាន់​ក្រប​ខណ្ឌ Championship ខណៈ Norwich City នៅ​ចាំ​អ៊ុត​មើល​លទ្ធ​ផល​របស់ Sunderland ទាំង​អស់​សង្ឃឹម​ព្រោះ​ខ្លួន​ត្រូវជួប Arsenal នៅ​សប្ដាហ៍​ផ្ដាច់​ព្រ័ត្រ ចំណែកឯ Sunderland ត្រូវ​ជួប West Bromwich Albion នៅរាត្រី​ថ្ងៃ​ពុ​ធ និង​មួយ​ប្រ​កួត​ទៀត​ជួប​ Swansea City នៅ​សប្ដាហ៍​ផ្ដាច់​ព្រ័ត្រ៕ DC
តើ​ Man City ឬ Liverpool ជា​អ្នក​លើក​ពាន​ឆ្នាំ​នេះ?

37