Header Ads

មេឃខៀវ Man CITY ឈ្នះម្ចាស់ផ្ទះ Everton ២ទល់នឹង៣ ឡើងទៅ កំពូលតារាង

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី ៣៧ ហើយ ដោយប្រកួតម្សិលមិញនេះ ក្រុមមេឃខៀវ Man CITY បានបំបាក់ម្ចាស់ផ្ទះ Everton ២ទល់នឹង៣ ឡើងទៅកំពូលតារាង ដោយដេញក្រុមហង្សក្រហម អោយធ្លាក់មកលេខ ២ វិញ កន្លងទៅនេះ។
នាទឺកដី Goodison Park ជាមួយទស្សនិកជនជិត ៤ ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះ Everton បាននាំមុខមុន នៅនាទីទី ១១ ដោយកីឡាករ Barkley ប៉ុន្តែក្រុមភ្ញៀវវាយបកផ្ទួនៗ បានពីរគ្រាប់មកវិញ ដោយគ្រាប់ទីមួយ ដោយខ្សែប្រយុទ្ធ Agüero នៅនាទីទី ២២ និងគ្រាប់ទីពីរ ដោយខ្សែប្រយុទ្ធ Džeko នៅនាទីទី ៤៨ ជួយអោយលទ្ធផល ចប់តង់ទីមួយ Everton ១ Man CITY ២។



លុះឈានចូលមកដល់តង់ទីពីរវិញ ក្រុមភ្ញៀវបន្ថែមបានមួយគ្រាប់ទៀត ដោយខ្សែប្រយុទ្ធ Džeko ដដែល នៅនាទីទី ៤៨ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនអាចនៅស្ងៀម តាមបានមួយគ្រាប់មកវិញ ដោយខ្សែប្រយុទ្ធ Lukaku នៅនាទីទី ៦៥ ប៉ុន្តែអ្វីៗហួសពេលទៅហើយ ដោយក្រុមម្ចាស់ផ្ទះ Everton ចាញ់ក្រុមមេឃខៀវ Man CITY ២ទល់នឹង៣។
 បច្ចុប្បន្ន Man CITY ឡើងទៅកំពូលតារាង មាន ៨០ ពិន្ទុ ស្មើហង្សក្រហម ប៉ុន្តែគ្រាប់បាល់ទូទាត់ មានច្រើនជាង ដោយបណ្តេញហង្សក្រហម អោយធ្លាក់មកលេខពីរ។ លើសពីនេះទៅទៀតនោះ បើក្រុមតោខៀវ Chelsea ឈ្នះក្រុមភ្ញៀវ Norwich នាយប់ថ្ងៃអាទិត្យនេះ នោះហង្សក្រហមនឹងធ្លាក់ទៅលេខ ៣ វិញទៀត ដោយតោខៀវ Chelsea នឹងឡើងមកលេខ ២។ ដូចនេះ ប៉ុន្មានប្រកួតចុងក្រោយ ដ៍ស្វិតស្វាញនេះ ពិតជាទាក់ទាញអារម្មណ៍ ដោយក្រុមប្រជែងជើងឯក ធំៗមានដូចជា Man CITY, Liverpool និង Chelsea។
-តារាងការប្រកួត-

-តារាងលទ្ធផល-

-តារាងចំណាត់ថ្នាក់-

តើប្រិយមិត្តយល់ថា ក្រុមណានឹងគ្រងតំណែងជើងឯក?