បុរសម្នាក់ឃុំខ្លួនអតីតប្រពន្ធក្នុងបន្ទប់ក្រោមដី ព្រោះតែមិនអាច បំភ្លេចនាងបាន
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីរូបគាត់ បានចាក់សោរឃុំអតីតប្រពន្ធគាត់ នៅក្នុងបន្ទប់សំងាត់ ក្រោមដី ព្រោះតែខឹងប្រពន្ធចាកចេញពីគាត់។ ជនល្មើសឈ្មោះ Lin Dajun អាយុ៤០ឆ្នាំបានលួចសាងសង់បន្ទប់សំងាត់ មួយនៅក្នុងផ្ទះរបស់គាត់ ដែលស្ថិត នៅក្នងុទីក្រុង Deyang ខេត្ត Sichuan ប្រទេសចិន ក្រោយពីប្រពន្ធទី១ និងទី២ របស់គាត់បានចាកចេញពីគាត់។ លោក Dajun បានប្រើល្បិចហៅប្រពន្ធទី១ របស់គាត់ ឈ្មោះ Lin Yan អោយមកផ្ទះ ដើម្បីនិយាយគ្នាលេង ហើយក្រោយមកគាត់ក៏បានចាប់ អ្នកស្រី Lin ចងនឹងច្រវ៉ាក់ រួចដាក់ចូលក្នុងបន្ទប់ក្រោមដីនោះតែម្តង។ នៅពេលឃុំខ្លួន ជនល្មើសតែងតែគំរាមសំលាប់អ្នកស្រីជារឿយៗ ប្រសិនបើអ្នកស្រីប៉ុនប៉ងចង់រត់គេច នេះបើយោងតាមរបាយការណ៍ប៉ូលីស។ អ្នកនាំពាក្យរបស់ប៉ូលីសបានអោយដឹងថា ជនល្មើសមានបញ្ហាសតិមិនប្រក្រតី ដោយមិនអាចទទួលយកបានការចាកចេញរបស់ ស្ត្រីជាប្រពន្ធ ដូច្នេះហើយទើបគាត់សំរេចចាប់អ្នកស្រី Lin ឃុំទុកតែម្តង។ សំណាងល្អ អ្នកស្រី Lin ត្រូវបានជួយសង្គ្រោះ ពេលដែលប៉ូលីសក្នុងតំបន់បានដើរស្រង់ចំនួន ប្រជាជននៅក្នុងតំបន់ Ba Jiaojing នោះ។ លោក Dajun ត្រូវបានចោទប្រកាន់ពីបទ ចាប់ជំរិត និងឃុំឃាំងមនុស្សខុសច្បាប់។ ប្តីរបស់អ្នកស្រី Lin ធ្លាប់បានទូរស័ព្ទប្តឹងប៉ូលីស ដែរ ពេលអ្នកស្រីបាត់ខ្លួន ប៉ុន្តែក្រុមប៉ូលីសរកមិនឃើញ។
Khmer-note



Post a Comment