ក្រុម Anonymouns Cambodia វាយ ប្រហារ គេហទំព័រ ស្ថាប័នធំៗ៣
ភ្នំពេញ ៖ ក្រុម Anonymouns Cambodia នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៤ នេះ បានប្រកាស នៅលើគេហទំព័រ របស់ពួកគេ បង្ហាញពីការជោគជ័យលើការ វាយប្រហារ គេហទំព័រស្ថាប័នធំៗចំនួន ៣ រួមមាន គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា (WWW.CPP.ORG.KH) គេហទំព័ររបស់នគរបាលជាតិ (WWW.POLICE.GOV.KH) និងគេហទំព័រ អាជ្ញាធរ ជាតិទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (WWW.NIDA.GOV.KH) ។
នៅលើគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន នាវេលាម៉ោងប្រមាណ ១១ និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៤ នេះ ក្រុម Anonymouns Cambodia បានប្រកាសថា សូម្បីតែគណបក្សប្រជាជនក៏ ដួលដែរនៅពេលនេះ ហើយបានប្រើពាក្យទៀតថា ក្រសួង Nida ក៏ដេកដែរ ពី Anonymouns Cambodia ។ យ៉ាងណាក៏ ដោយ កម្លាំងសមត្ថកិច្ច និងក្រុមបច្ចេក ទេសជំនាញរបស់ស្ថាប័នកំពូលៗទាំង៣ បាន និង កំពុងធ្វើការជួសជុល និងទប់ទល់ ជាមួយក្រុមអនាមិក ដែលបានប្រកាស សង្គ្រាមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើ ការវាយប្រហារ គេហទំព័រតាមក្រសួងស្ថា ប័ន និងក្រុមហ៊ុននានា ។
Post a Comment