Adidas ប្រជែងជាមួយ Nike ក្នុងការទទួលបានសិទ្ធិជាអ្នកផ្គត់ផ្គង់ឯកសណ្ឋានថ្មីសម្រាប់ក្លឹប Manchester United ចាប់ពីរដូវកាល ២០១៥/១៦
Adidas
ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងសម្ភារៈកីឡា
ដ៏ធំរបស់ប្រទេសអាឡឺម៉ង់
ពេលនេះកំពុងប្រជែងជាមួយនឹងក្រុមហ៊ុន Nike របស់អាមេរិក
ក្នុងការទទួលបានសិទ្ធិជាអ្នកផ្គត់ផ្គង់ឯកសណ្ឋានថ្មី
សម្រាប់ក្លឹប Manchester United ចាប់ពីរដូវកាល ២០១៥/១៦ តទៅ។ Adidas
គ្រោងនឹងចំណាយ ៦០ លានផោនសម្រាប់រយៈពេលមួយឆ្នាំឲ្យទៅក្លឹប Man
Utd
ដែលជាតម្លៃមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិ
សាស្ត្រ។





ឈុតស្រមើរស្រម៉ៃសម្រាប់ Man Utd ប្រសិនបើឈានដល់កិច្ចព្រមព្រៀងជាមួយ Adidas
ស្របពេលដែកលកិច្ចសន្យាទទួលបានសិទ្ធិជាអ្នកផ្គត់ផ្គង់ឯក
សណ្ឋានថ្មី របស់ក្លឹប Manchester United
ជាមួយនឹងក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងសម្ភារៈកីឡា Nike
របស់អាមេរិក នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ ២០១៥
ខាងមុខនោះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងសម្ភារៈកីឡា
ដ៏ធំរបស់ប្រទេសអាឡឺម៉ង់ Adidas គ្រោងនឹងចំណាយ ៦០
លានផោនសម្រាប់រយៈពេលមួយឆ្នាំឲ្យទៅក្លឹប Man Utd
ដែលជាតម្លៃមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិ
សាស្ត្រ ខណៈពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់ Man Utd និង Nike
មានតម្លៃត្រឹមតែ ៣០០ លានផោនសម្រាប់រយៈពេល ១០ ឆ្នាំ ប៉ុណ្ណោះ។
ឈុតឯកសណ្ឋានរបស់ក្លឹប Manchester United រដូវកាល ២០១៣/១៤ (NIKE)
យោងតាមសេចក្ដីរាយការណ៍របស់ dailymail.co.uk បានឲ្យដឹងថា
ក្នុងជំនួបមួយរវាងថ្នាក់ដឹកនាំក្លឹប Manchester United
និងតំណាងក្រុមហ៊ុន Adidas
នៅក្នុងប្រទេសអាឡឺម៉ង់កាលពីពេលថ្មីៗនេះ ក្លឹប Manchester United
បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Adidas
ហើយក្នុងតម្លៃ ៦០ លានផោនសម្រាប់រយៈពេលមួយឆ្នាំ
ក្នុងការទទួលបានសិទ្ធិផ្ដាច់មុខផ្គត់ផ្គង់ឯកសណ្ឋានថ្មីសម្រាប់
ក្លឹប ប៉ុន្ដែនៅមិនទាន់មានការចុះហត្ថលេខាជាផ្លូវការនៅឡើយ។
ឈុតស្រមើរស្រម៉ៃសម្រាប់ Man Utd ប្រសិនបើឈានដល់កិច្ចព្រមព្រៀងជាមួយ Adidas
ទោះជាយ៉ាងណាក៏ដោយក្លឹប Manchester United
បានព្យាយាមពិភាក្សាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានបច្ចុ
ប្បន្ន (Nike) អស់រយៈពេល ៣ ឆ្នាំមកហើយ
ប៉ុន្ដែនៅពេលដែលការចារចារនោះត្រូវបានផុតកំណត់កាលពីរដូវស្លឹក
ឈើជ្រុះកន្លងទៅនេះ បានបើកផ្លូវឲ្យក្រុមហ៊ុនធំៗមួយចំនួនដូចជា
Adidas និង Warrior …ជាដើម ក្នុងការប្រជែងយកសិទ្ធិនេះ។
ឈុតស្រមើរស្រម៉ៃសម្រាប់ Manchester United សម្រាប់រដូវកាល ២០១៤/១៥ (NIKE)
លោក Ed Woodward អនុប្រធានប្រតិបត្តិ និងលោក
Richard Arnold នាយកផ្នែកពាណិជ្ជកម្ម របស់ក្លឹប Manchester United
បានឲ្យដឹងថា
ក្លឹបត្រូវការចុះកិច្ចសន្យាជាមួយក្រុមហ៊ុកផ្គត់ផ្គង់ឯក
សណ្ឋានថ្មីណាមួយឲ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើទៅបាន
ជាជាងការបណ្ដែតបណ្ដាយឲ្យនៅមានការយឺតយ៉ាវ
ព្រោះថាតម្រូវការរបស់អ្នកគាំទ្រក្នុងការទិញឯកសណ្ឋានរបស់ក្លឹប
មានការកើនឡើងខ្ពស់៕ DC


ឈុតស្រមើរស្រម៉ៃសម្រាប់ Manchester United សម្រាប់រដូវកាល ២០១៤/១៥ (NIKE)
Post a Comment