តារាចម្រៀងស្រី នាង Suzy បរិច្ចាគថិវិកាផ្ទាល់ខ្លួនជាង៤ម៉ឺន ក្នុងហេតុការណ៍លិចនាវា Sewol
កូរ៉េ៖ យោងទៅតាមព័ត៌មាន បរទេសមួយបាន ចុះផ្សាយបាន ឲ្យដឹងថា នាង Suzy ដែលមាន សម្រស់ស្រស់ស្អាត ប្រចាំក្រុម តារាចម្រៀងស្រី Miss A មានសណ្តានចិត្ត និងមានភាពអាណិតអាសូរ ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងការលិចនាវា Sewol នៅប្រទេសកូរ៉េខាងត្បូង ដោយរូបនាងផ្ទាល់ បានបរិច្ចាគថវិកា ផ្ទាល់ខ្លួនចំនួន ៤.៨០០ ដុល្លារអាម៉េរិក។
តារាចម្រៀងស្រីវ័យ ១៩ឆ្នាំ រូបនេះ មានដើមកំណើតនៅតំបន់ Gwangju នៃប្រទេសកូរ៉េខាងត្បូង។ នាង Suzy កើតនៅថ្ងៃទី ១០ តុលា ឆ្នា ១៩៩៤ នាងមាន អាយុត្រឹមតែ ១៩ឆ្នាំ ប៉ុណ្ណោះតែសម្រស់ ក៏ដូចជាទឹកដម ក្នុងការច្រៀងរបស់នាង បានធ្វើឲ្យអ្នកទស្សនាពិត ជាមានការកើតសរសើរ យ៉ាងក្រៃលែង។
គួរបញ្ជាក់ផងដែរ ការលិចនាវា នៅកូរ៉េខាងត្បូង បានកើតឡើងកាលពីថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៤ បានធ្វើឲ្យមនុស្សស្លាប់ ចំនួន ១៨៧នាក់ និង បាត់ខ្លួនចំនួន ១០០នាក់ បានធ្វើបងប្អូនសាច់ញាតិ មានការសោកសង្រែង យ៉ាងខ្លាំង៕



Post a Comment